Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានប្រគល់ទំនួលខុសត្រូវថ្មីជូនថ្នាក់ដឹកនាំក្រសួង ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ

ByRatana March 20, 2025March 20, 2025

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំជីវភាពការងារថ្នាក់ដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងបានឆ្លងផុតនូវសមរភូមិទី១ របស់ខ្លួន នោះគឺ ការរៀបចំផ្ទះសម្បែងឱ្យបានរៀបរយដោយធានាឱ្យបាននូវការបន្តនិរន្តរភាពការងារ និងដំណើរការរបស់ស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំជារួមរបស់ក្រសួង ដែលសមរភូមិទី១នេះ យើងសម្រេចបាននូវលទ្ធផលល្អនិងអាចទទួលយកបាន។

ចំពោះការបង្កើតនូវបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ឯកឧត្តម ចាត់ទុកថានេះគឺជាកិច្ចការយុទ្ធសាស្ត្រហើយក៏ជាកិច្ចការចាំបាច់ដែលយើងត្រូវធ្វើមុនពេលដែលយើងឈានទៅអនុវត្តកិច្ចការងារផ្សេងទៀត ដែលក្នុងនោះមានការចុះបញ្ជីដីបង្ហើយ ហើយប្រែក្លាយអ្វីដែលយើងមាននៅក្នុងដៃឱ្យក្លាយជាខឿនសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ។

នាឱកាសនោះ ឯកឧត្តម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួងផ្លាស់ប្ដូរផ្នត់គំនិតគិតគូរដល់អនាគតប្រទេសជាតិ និងរួមគ្នារិះរកវិធីសាស្រ្តធ្វើយ៉ាងណាកសាងជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកំណត់ និងប្រគល់ទំនួលខុសត្រូវថ្មីចំពោះថ្នាក់ដឹកនាំក្រសួង លើវិស័យរដ្ឋបាលនិងហិរញ្ញវត្ថុ, លើកិច្ចការរៀបចំដែនដី និងនគរូបនីយកម្ម, លើកិច្ចការសំណង់, លើកិច្ចការលំនៅឋាន, លើកិច្ចការយុវជនក្រសួង ដើម្បីអនុវត្តការចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួង គ្រឹះស្ថាន អង្គភាពរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងលើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ព្រមទាំងបន្តបង្រួមបញ្ហាលើការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

Post Tags: #ការពូនជ្រំរដ្ឋបាលសាធារណៈទំនើប#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#សាមគ្គីភាពផ្ទៃក្នុង

Post navigation

Previous Previous
ប្រទេសកម្ពុជា ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនបរទេស
NextContinue
បន្ទាប់ពីបានចុះបញ្ជីដីបង្ហើយនៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ដើម្បីសិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហាប្រឈម និងកំណត់សក្តានុពលនៃផ្ទៃដីបឹងទន្លេសាប សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល