កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងភូមិសាស្រ្តខេត្តក្រចេះ នាសាលាខេត្តក្រចេះ
បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឈានទៅជិតបញ្ចប់ការចុះបញ្ជីដីធ្លី នៅថ្ងៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិ គណៈកម្មការសុរិយោដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាពនិងសម្រេច ៖
ទី១. កំណត់ការដោះស្រាយបញ្ចប់ករណីទាមទារដីរដ្ឋ ពីបងប្អូនប្រជាពលរដ្ឋដែលបានតាំងទី និងស្នាក់នៅលើទីតាំងដីរបស់រដ្ឋ ដោយត្រូវអនុវត្តតាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល។
ទី២. សម្រេចជំរុញដោះស្រាយតាមគ្រប់យន្តការ ពីគ្រប់ថ្នាក់ គ្រប់ផ្នែក ពីអ្នកពាក់ព័ន្ធ ដើម្បីបិទបញ្ចប់ករណីវិវាទដែលនៅសេសសល់ទាំង ១៥ករណី។
យើងរំពឹងថា ខេត្តក្រចេះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ ។









