បន្ទាប់ពីបានចុះបញ្ជីដីបង្ហើយនៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ដើម្បីសិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហាប្រឈម និងកំណត់សក្តានុពលនៃផ្ទៃដីបឹងទន្លេសាប សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។






