សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច
បន្ទាប់ពីការចូលរួមអនុវត្តនូវសមរភូមិនៃការបង្កើតនូវបរិយាកាសមិនមានវិវាទ យ៉ាងហ្មត់ចត់និងគ្រោងទៅបញ្ចប់នាពេលដ៏ខ្លីខាងមុខ ការងារបន្ទាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺ ការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅបង្កើតរបៀងសេដ្ឋកិច្ចទាំង ៨ ឱ្យមានប្រសិទ្ធភាព ដែលកិច្ចការទាំងនេះទាមទារឱ្យមានការគិតគូរ និងរៀបចំផែនការថវិកាឱ្យបានត្រឹមត្រូវ និងឆ្លើយតបទៅនឹងការអនុវត្តថវិកាដំណាក់កាលទី៤ គឺគណនេយ្យភាពសមិទ្ធកម្ម។









