សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឯកសារគោល និងជាឯកសារតម្រង់ទិសដល់គ្រប់អង្គភាពថវិកាក្រោមឱវាទរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំងអស់ ឱ្យអនុវត្តសំដៅធានាប្រសិទ្ធភាព តម្លាភាពនៃការរៀបចំថវិកានិងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រសួង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាក្រសួងមួយ ក្នុងចំណោមក្រសួង៣ ដែលបានខិតខំរៀបចំ និងកសាងសៀវភៅគោលការណ៍ណែនាំនេះបានរួចរាល់ ហើយក៏ជាក្រសួងដំបូងគេដែលបាននិងកំពុងផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនាពេលនេះ។
ពិធីបិទសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៨ មីនា ២០២៥








