កិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាសាលាខេត្តបាត់ដំបង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង ប្រជុំពិនិត្យសម្រេច លើបញ្ហាដីធ្លីដែលនៅសេសសល់ ដែលក្នុងនោះរួមមាន៖
១. វិវាទដីធ្លីក្នុងទីតាំងដីសម្បទានសង្គមកិច្ច ចំនួន ១ ៣៧៨ គ្រួសារ លើផ្ទៃដីទំហំ ៩១១ ហិកតា មានទីតាំងស្ថិតនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង រួមមាន៖
ក. អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ ទំហំ ១៥៩ ហិកតា
ខ. ប្រជាពលរដ្ឋខ្វះខាត ទំហំ ៧៥២ ហិកតា។
២. វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ២៨៨ គ្រួសារ ជាមួយឈ្មោះ សង ថន (ស្លាប់), ឈ្មោះ ទន់ ប៊ុនធឿន, ឈ្មោះ ប៉ែន កិ, ឈ្មោះ យាយ វឿន និងឈ្មោះ លឹម និវឌ្ឍន៍ (ស្លាប់) លើដីទំហំ ៦១២ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
៣. វិវាទដីធ្លីអតីតដីគម្រោងសួនច្បារ “ព្រែកព្រះស្តេច” ស្ថិតនៅភូមិចំការឫស្សី ភូមិ១៣មករា និងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤. វិវាទរវាងឈ្មោះ ចាន់ ហឿ ជាមួយឈ្មោះ លឹម ទាឡេង, ហែន ហឿន និងប្រជាពលរដ្ឋ ដណ្តើមសិទ្ធិលើដីទំហំ ១៥៩ ហិកតា កើតឡើងក្នុងឆ្នាំ២០០៧ ស្ថិតនៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
៥. វិវាទដីធ្លីទំហំ ២៧៨ ហិកតា រវាងក្រុមគ្រួសារកងទ័ព តំណាងដោយឈ្មោះ សាន វាសនា, សំ មករា, និងឈ្មោះ មាឃ សារូ ជាមួយប្រជាពលរដ្ឋ ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ។
យើងរំពឹងថា ខេត្តបាត់ដំបងនឹងបញ្ចប់ការចុះបញ្ជីដីធ្លី និងវិវាទជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។









