ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យនិងសិក្សាទីតាំង ពីស្ពានព្រែកក្តាមទៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ដែលនឹងប្រែក្លាយជាដង្ហើមទីក្រុង ស្ថិតនៅខាងជើងរាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធភាព រៀបចំកែលម្អឱ្យកាន់តែមានសម្រស់ និងភាពទាក់ទាញ សមជាទីសក្ការបូជា និងជាភូមិឋានពីបុរាណ និងផ្តល់ផាសុខភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ តាមរយៈការកែលម្អសួនច្បារសាធារណៈ ទីតាំងម្ហូបអាហារ និងបឹងធម្មជាតិដែលនៅទីនោះ មានភូមិសាស្ត្រស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល









