Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគោលនយោបាយសាធារណៈ និងច្បាប់ ថាជាបុរេលក្ខខណ្ឌមួយក្នុងការដឹកនាំសំរាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទៅថ្ងៃអនាគត

ByRatana May 26, 2025May 26, 2025

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកគោលនយោបាយសាធារណៈនិងច្បាប់ថាជាបុរេលក្ខខណ្ឌមួយក្នុងការដឹកនាំសម្រាប់ក្រសួងនាពេលអនាគត។

ថ្លែងក្នុងកិច្ចប្រជុំដើម្បីពិភាក្សាអំពីដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួងសំរាប់អនុវត្តស្របតាមបរិបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រុមការងារច្បាប់ និងគោលនយោបាយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែសកម្ម និងចេះចូលរួមឈឺឆ្អាលក្នុងកិច្ចការរបស់ក្រសួង ដែលមិនគ្រាន់តែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមជាគំនិតយោបល់ក្នុងការអនុវត្តកិច្ចការផ្សេងទៀតជាប្រយោជន៍របស់ក្រសួង ដូចជាការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាដើម ហើយត្រូវយល់ឱ្យបានច្បាស់ពីគោលការណ៍ និងគោលនយោបាយរបស់ក្រសួង ក្នុងគោលដៅរួមគ្នាធ្វើឱ្យសង្គមជាតិផ្លាស់ប្ដូរផ្នត់គំនិតកាន់តែប្រសើរជាងមុន។

ឯកឧត្តម បានបន្ថែមថាតាមរយៈការជួបប្រជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សានិងតាមដានដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួងដើម្បីឱ្យប្រាកដថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានត្រៀមលក្ខណៈរួចរាល់ ដើម្បីរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសនានា សំរាប់ដំណើរការដោយរលូនលើវិស័យជំនាញរបស់ខ្លួនសំរាប់អនុវត្តនាពេលខាងមុខ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលជាង១១ឆ្នាំមកនេះ គឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអភិវឌ្ឍនូវលិខិតបទដ្ឋានគតិយុត្តិចំនួន២៣៥, មានគោលនយោបាយ៤, ច្បាប់១, ព្រះរាជក្រឹត្យ៤, អនុក្រឹត្យ៣០, ប្រកាសអន្តរក្រសួង១៥, សេចក្តីសម្រេច១៤០, សារាចរ៤, សេចក្តីណែនាំចំនួន១១, ក្រៅពីនេះក៏នៅមានលិខិតបទដ្ឋានគតិយុត្តិចំនួន៤០ទៀត ដែលជាការងារចំពោះមុខដែលត្រូវរួមគ្នាធ្វើផងដែរ៕

Post Tags: #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ច្បាប់ភូមិបាល

Post navigation

Previous Previous
អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បាននិងកំពុងពិនិត្យឡើងវិញនូវគម្រោងអាទិភាពទាំងឡាយរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងស្មារតីប្រែក្លាយតំបន់ឆ្នេរឱ្យទៅជារបៀងសេដ្ឋកិច្ចស្របទៅតាមសក្ដានុពលដែលមាន
NextContinue
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃបឹងទន្លេសាប ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារទទួលបន្ទុកខេត្តទាំង៦ជុំវិញបឹងទន្លេសាប និងតម្រង់ទិសទៅរកការបង្កើតរបៀងសេដ្ឋកិច្ចចម្រុះបឹងទន្លេសាប ដើម្បីសន្តិសុខស្បៀង និងសុវត្ថិភាពម្ហូបអាហារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល