Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំពិភាក្សាស្ដីពីការកំណត់បែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រី

ByRatana May 30, 2025May 30, 2025

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការកំណត់បែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំរាប់ជាជំនួយខ្លឹមសារនៃសេចក្តីព្រាងស្ដីពីបែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រី អោយមានសង្គតិភាពគ្រប់ជ្រុងជ្រោយប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងក្រសួង។

ឯកឧត្តម បានបញ្ជាក់ថា ការកំណត់បែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់នេះអាចធ្វើទៅបានលុះត្រាតែយើងត្រូវមានការឯកភាពផ្ទៃក្នុងគ្នាជាមុនសិន ទើបយើងអាចបន្តទៅពិគ្រោះពិភាក្សាជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន និងសមាគមអ្នកសាងសង់បាន។

ទន្ទឹមនេះ ឯកឧត្តម មានបំណងចង់ឱ្យសមាជិកទាំងអស់នៃកិច្ចប្រជុំនាពេលនេះ ក្លាយជាសមាជិកចូលរួមសកម្មក្នុងកិច្ចការកំណត់បែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់នេះ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យគ្រប់ស្ថាប័នទាំងអស់ចូលរួម ដើម្បីស្តាប់អំពីបញ្ហាប្រឈម និងបង្កើតគំនិតថ្មីៗក្នុងការរៀបចំបែបបទ និងបទបញ្ញត្តិនានាសំរាប់ការផ្ដល់លិខិតអនុញ្ញាតសាងសង់ឱ្យបានត្រឹមត្រូវ មានលក្ខណៈល្អប្រសើរនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា តាមរយៈបរិបថថ្មី រាល់លិខិតស្នើសុំសាងសង់ទាំងចូលមកតាមអនឡាញ ឬចូលមកដោយផ្ទាល់ ឬតាមច្រកចេញចូលតែមួយក្តី អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវមានភារកិច្ចធ្វើចរន្តការឯកសារដោយពិនិត្យផ្ទៀងផ្ទាត់លើឯកសារទាំងនោះ និងបញ្ជូនទៅខាងអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ អគ្គនាយកដ្ឋានរៀបចំដែនដី និងអគ្គនាយកដ្ឋានលំនៅដ្ឋាន ដើម្បីពិនិត្យបន្ត។ បន្ទាប់មកត្រូវបញ្ជូនសំណុំឯកសារទាំងនោះទៅការិយាល័យច្រកចេញចូលតែមួយ ហើយការិយាល័យនឹងបញ្ជូនសំណុំឯកសារទាំងនោះមកអគ្គនាយកដ្ឋានសំណង់ ដើម្បីបូកសរុបបច្ចេកទេស និងព្រាងលិខិតអនុញ្ញាតសាងសង់ រួចត្រូវបញ្ជូនសំណុំឯកសារទាំងនោះទៅការិយាល័យច្រកចេញចូលតែមួយវិញ ដើម្បីស្នើសុំគោលការណ៍ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងារជំនាញ ហើយការិយាល័យច្រកចេញចូលតែមួយត្រូវបើកកិច្ចប្រជុំ ធ្វើរបាយការណ៍និងស្នើសុំការពិនិត្យសម្រេចពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី។

Post Tags: #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#សេវាគាប់ចិត្ត#សេវាសាធារណៈ

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ នៃតំបន់បឹងទន្លេសាបជាដីសាធារណៈរបស់រដ្ឋនិងចុះបញ្ជីដីតំបន់២ ជាដីឯកជនរបស់រដ្ឋ
NextContinue
ផ្អែកលើវឌ្ឍនភាពនៃការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំការពិភាក្សាទូលាយ ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សំដៅស្វែងរកការឯកភាពគ្នា លើការរៀបចំបទប្បញ្ញត្តិ លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សំដៅការពារឧត្តមប្រយោជន៍ នៃការអភិរក្ស និងលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ បង្កលក្ខណៈឱ្យភ្ញៀវទេសចរមកកំសាន្ត និងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល