ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈគណៈកម្មាការសុរិយោដីថ្នាក់ជាតិ និងថ្នាក់ខេត្ត បាននិងកំពុងដំណើរការចុះបញ្ជីដីសហគមន៍សមូហភាពជូនបងប្អូនជនជាតិដើមភាគតិចតាមបណ្តាសហគមន៍ភូមិភាគឦសាន។សូមគូសបញ្ជាក់ជូនផងដែរថា ការចុះបញ្ជីដីនេះធ្វើទៅតាមគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ហើយដីនេះនឹងនៅជាដីឯកជនរបស់រដ្ឋដែលប្រើប្រាស់ជាសមូហភាពដោយបងប្អូនពលរដ្ឋ
កិច្ចប្រជុំអន្តរក្រសួងស្ដីពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន។
១៦ មិថុនា ២០២៥









