ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក្នុងភូមិចំនួន ៥នៃឃុំព្រៃទន្លេ និងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា
(កំពត)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ញើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥ភូមិក្នុងឃុំព្រៃទន្លេ និងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញមកផ្ទាល់ដើម្បីអរគុណដល់រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការមហាជន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីក្នុងខេត្តកំពតនេះរួច ជំហានបន្ទាប់គឺត្រូវធ្វើយ៉ាងណាកសាងជីវភាពរបស់អ្នកខេត្តកំពតឱ្យមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈវិស័យកសិកម្ម ឧស្សាហកម្មនិងទេសចរណ៍ផងដែរ។
សូមជម្រាបជូនថា រដ្ឋបាលខេត្តកំពតបានប្រគល់់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចនលវត្ថុជូនពលរដ្ឋចំនួន ៥ភូមិ ស្មើនឹង ៨ ៧៤៣បណ្ណ ស្មើនឹង ២ ៩២១គ្រួសារ និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ៦ភូមិ ស្មើនឹង ១០ ០១៣ ក្បាលដី ស្មើនឹង ៣ ៦៥០ គ្រួសារ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត៕








