Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូបានដំណើរការដោយជោគជ័យ និងត្រូវបានក្លាយជាគំរូមួយសម្រាប់រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍ជាច្រើនទៀតក្នុងខេត្តកំពត

ByRatana July 14, 2025July 14, 2025

(កំពត)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រែក្លាយគម្រោងបែងចែកដីសម្បទានសង្គមកិច្ច(LASED) មកជាគម្រោងសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ក្នុងនោះក្រសួងបានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែជាសហគមន៍គំរូក្នុងការរៀបចំក្រុង ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភណភាព និងស្របតាមយុទ្ធសាស្ត្ររបស់គណកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈានទៅរៀបចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ជាលទ្ធផលក្រោយការចាប់ផ្តើមរៀបចំនេះ សហគមន៍ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទាញភ្ញៀវទេសចរមកកំសាន្តប្រមាណមួយពាន់នាក់ក្នុងមួយសប្តាហ៍ ដែលបានជួយលើកស្ទួយជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ។

ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាស្ដីពីលទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ស៊ឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ និងមន្ត្រីជំនាញព្រមទាំងអាជ្ញាធរខេត្តកំពត កែបនិងខេត្តព្រះសីហនុ រួមនិងប្រជាពលរដ្ឋសហគមន៍ត្រពាំងសង្កែ នាព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ផ្តើមចេញពីគម្រោងដំបូងតូចមួយនៅទីនេះ យើងបានកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍និងនេសាទសម្រាប់សហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ក្នុងនោះបានកសាងផ្លូវបេតុង, ចំណតរថយន្ត និងបន្ទប់ទឹក ដោយបច្ចុប្បន្នយើងឃើញថាគម្រោងនេះបានដំណើរការយ៉ាងល្អនិងអាចក្លាយជាគំរូមួយសម្រាប់សហគមន៍ដទៃទៀត។

ដោយទទួលបានជោគជ័យលើគម្រោងសម្រាប់សហគមន៍នេសាទត្រពាំងសង្កែនេះហើយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តស្នើសុំកិច្ចសហការពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍និងអភិបាលខេត្តកំពត ដើម្បីរៀបចំគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់សហគមន៍ដទៃជាច្រើនទៀតក្នុងខេត្តនេះផងដែរ។ ផ្ដើមចេញពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីកែប្រែគម្រោងLASED ដោយកាលពីមុនគម្រោងនេះសំដៅត្រឹមតែចែកដីដល់ប្រជាពលរដ្ឋខ្មែរដែលមិនមានដីប៉ុណ្ណោះ ប៉ុន្តែពេលនេះឯកឧត្តមស្នើសុំឱ្យមានការកែប្រែមួយផ្នែកនៃគម្រោងLASEDនេះ មកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ, ចំណតរថយន្ត, បន្ទប់ទឹកនៅតាមបណ្ដាសហគមន៍ និងទីស្នាក់ការសហគមន៍ មានន័យថា យើងមិនមែនផ្ដោតត្រឹមតែការចែកដីប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលសហគមន៍មិនមានលទ្ធភាពធ្វើដោយខ្លួនឯង ដូច្នេះ នេះគឺជាយុទ្ធសាស្ត្រដែលរដ្ឋវិនិយោគឱ្យទៅសហគមន៍ដើម្បីឱ្យសហគមន៍មានជីវិតដោយខ្លួនឯង គឺធ្វើយ៉ាងណាឱ្យសហគមន៍មានការងារធ្វើ មានប្រាក់ចំណូល។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថាអ្វីដែលយើងខិតខំប្រឹងប្រែងធ្វើទាំងអស់នេះគឺដើម្បីឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មានភាពរីកចម្រើន, ហើយបំណុលឯកជនរបស់ប្រជាពលរដ្ឋក្នុងសហគមន៍និមួយៗក៏ត្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ៕

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#យុទ្ធសាស្ត្របញ្ចកោណ#សេដ្ឋកិច្ចមូលដ្ឋាន

Post navigation

Previous Previous
សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃការសាងសង់ផ្លូវក្រួសក្រហម និងផ្លូវបេតុង សម្រាប់ទីតាំងសម្បទានដីសង្គមកិច្ច ឃុំប្រស្នឹប ស្រុករលាប្រ្អៀរ ខេត្តកំពង់ឆ្នាំង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល