Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ព្រំជាក់លាក់ ធ្វើការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រជាពលរដ្ឋសហគមន៍ព្រែកខ្វិត

ByRatana July 17, 2025July 17, 2025

(ភ្នំពេញ)៖ តាមគោលការណ៍ប្រទានកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបនិងប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកខ្វិតចំនួន៥១ គ្រួសារ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នារសៀលថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២៥ ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកខ្វិតចំនួន ៥១ គ្រួសារដែលទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះពីរាជរដ្ឋាភិបាល និងបានថ្លែងអំណរគុណដល់អាជ្ញាធរ ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងជំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបនិងប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកខ្វិតនេះបានសម្រេចជោគជ័យ។

ឯកឧត្តម បានផ្ដាំផ្ញើដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រជាពលរដ្ឋដែលរស់នៅជុំវិញវិទ្យាស្ថាននេះឱ្យរស់នៅជាសហគមន៍ ចេះគោរពស្រឡាញ់គ្នា យល់អធ្យាស្រ័យគ្នាទៅវិញទៅមក ចេះចូលរួមថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីការរស់នៅស្អាតនិងសុខភាពល្អទាំងអស់គ្នា ព្រមទាំងត្រូវចេះបង្កើនជីវភាពរស់នៅនិងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ,និង លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, ប្រជាពលរដ្ឋ, ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអាជ្ញាធរដែនដីដែលបានខិតខំប្រឹងប្រែងជំរុញនិងចូលរួមផ្ដល់កិច្ចសហការសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកខ្វិតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ព្រំជាក់លាក់ ធ្វើការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រជាពលរដ្ឋសហគមន៍ព្រែកខ្វិត។ នេះគឺជាដីដែលនៅសេសសល់ត្រូវចុះបញ្ជី ជាដីដែលមានភាពមិនច្បាស់លាស់រវាងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋ ហើយនេះគឺជាឧទាហរណ៍មួយដ៏ថ្លៃថ្លាដែលយើងនឹងអនុវត្តនៅតាមបណ្តាអង្គភាពផ្សេងៗទៀតដែលមានបញ្ហា។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតដោយបង្វែរការគិតគូរទៅលើគុណតម្លៃដី ជាជាងគិតគូរទៅលើតំលៃដីតែម្យ៉ាង មានន័យថាត្រូវគិតគូរលើការយកដីមកប្រើប្រាស់ធ្វើកសិកម្ម រឺធ្វើអ្វីមួយអោយមានប្រយោជន៍ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ប្រសើរជាជាងការលក់ដី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់បេសកកម្មដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខិតខំប្រឹងប្រែងធ្វើទាំងអស់នេះបានបង្ហាញ ឱ្យឃើញថា នៅក្នុងសម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាសហសម័យកម្ពុជាដែលយើងទាំងអស់គ្នាមានសមត្ថភាពខាងផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យដោយខ្លួនឯង ដូចដែលប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកខ្វិតចំនួន៥១ គ្រួសារទទួលបាននាពេលនេះ៕

Post Tags: #ការចុះបញ្ជីដីធ្លី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការរៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាបនិងសៀមរាប-អង្គរ ដើម្បីដោះស្រាយវិវាទដែលនៅសេសសល់ក្នុងតំបន់ទាំង២នេះឱ្យបានឆាប់រហ័ស

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល