គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ចាត់ទុកថា ឆ្នេរខ្សាច់ចំនួន ១០៥, ឆ្នេរថ្មចំនួន ៦៧ និងឆ្នេរកោងកាងចំនួន ៣០ នៃខេត្តជាប់ឆ្នេរសមុទ្រទាំងបួន គឺជាមរតកធម្មជាតិ និងជាខឿនសេដ្ឋកិច្ចរបស់ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងរៀបចំនិងកែលម្អឆ្នេរជាជំហ៊ានៗដើម្បីឧត្តមប្រយោជន៍សង្គមជាតិជារួម ទៅតាមការវិវត្តនៃសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនខ្មែរយើង។









