ខេត្តកែប បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីវិនិយោគសាធារណៈ ប្រកបដោយភាពប្រាកដនិយម និងនវានុវត្តន៍ ដោយសម្រេចបាននូវសមទ្ធិផលសម្រាប់ប្រជាជន ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ នេះជាកាលៈទេសៈដ៏ល្អ និងត្រឹមត្រូវបំផុត សម្រាប់ការរៀបចំផ្ទះសម្បែងខ្លួនឯងឱ្យបានល្អ ខ្លួនទីពឹងខ្លួន និងឯករាជ្យម្ចាស់ការ ដោយត្រូវប្រើប្រាស់និងកែច្នៃសក្តានុពលដែលមានក្នុងខេត្តកែបជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា
ក្រុមការងារគ្រប់ថ្នាក់ និងគ្រប់ផ្នែកត្រូវបន្តជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងអាទិភាពគន្លឹះទាំង ៥ ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្ដបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកែប
១១ កញ្ញា ២០២៥









