Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ក្នុងនីតិកាលទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញានឹងបញ្ចប់ទាំងស្រុងនូវសមរភូមិចុះបញ្ជីដីធ្លី បញ្ចប់វិវាទដីធ្លីនិងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេសកម្ពុជា បន្ទាប់មកក្រសួងនឹងងាកទៅបន្តការងារនៅសមរភូមិផ្សេងទៀតទៅតាមផែនទីឯកភាពការងារ

ByRatana October 4, 2025October 4, 2025

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះ ក្រសួងប្តេជ្ញានឹងបញ្ចប់ទាំងស្រុងនូវសមរភូមិចុះបញ្ជីដីធ្លី បញ្ចប់វិវាទដីធ្លីនិងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាស្តីពី “សមិទ្ធផលនៃការអនុវត្តការងារលើសមរភូមិបរិយាកាសគ្មានវិវាទ” ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកឧត្តម ថេង ច័ន្ទសង្វារ ដែលបានដឹកនាំកិច្ចការអប់រំបណ្ដុះបណ្ដាលលើជំនាញឬព័ត៌មានដែលទាក់ទិននឹងវិស័យរបស់ក្រសួង។ ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារ ដែលការងារនេះមិនត្រឹមតែធ្វើសម្រាប់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើក្នុងក្របខណ្ឌមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានក៏ដូចជានាយកដ្ឋានផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការបណ្ដុះបណ្ដាលនេះថាមានសារៈសំខាន់សម្រាប់ជួយឱ្យយើងអាចប្រមើលមើលនូវអ្វីដែលយើងបានមើលឃើញនាពេលនេះដើម្បីកសាងចក្ខុវិស័យសម្រាប់ពេលអនាគត ដូច្នេះការបណ្ដុះបណ្ដាលនេះគឺដើម្បីបង្កើនសមត្ថភាពចំណេះដឹងដល់មន្ត្រីអាចយល់ច្បាស់អំពីកិច្ចការជំនាញរបស់ក្រសួង នោះទើបក្រសួងក៏អាចបំពេញបេសកកម្មការងារបានជោគជ័យទៅតាមអ្វីដែលជាបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ក្បាលដីដែលត្រូវចុះបញ្ជីនៅទូទាំងប្រទេសសរុបមាន១៤ លានក្បាលដី។ ជាយុទ្ធសាស្ត្រ ការចុះបញ្ជីដីធ្លីនេះគឺបានបញ្ចប់វិវាទដីធ្លីរាប់ម៉ឺនករណី ។ អមជាមួយនឹងការចុះបញ្ជីដីធ្លីបង្ហើយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាននឹងកំពុងអនុវត្តកិច្ចការមួយចំនួនទៀតដើម្បីបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ នោះគឺត្រូវដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់តិចតួចបំផុត, ដោះស្រាយសម្របសម្រួលលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរនៃខេត្តសៀមរាបឱ្យមានភាពចុះសម្រុងគ្នា, ដោះស្រាយសម្របសម្រួលបញ្ហាក្នុងតំបន់បឹងទន្លេសាប, ការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធឌីជីថលដែលងាយស្រួលប្រើប្រាស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង, ដោះស្រាយបញ្ហាបុរីមានវិវាទដែលនៅសេសសល់ និងជួយសម្របសម្រួលអត្រាការប្រាក់កម្ចីជាមួយធនាគារសម្រាប់អតិថិជនរបស់បុរី ដែលជាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបានលក្ខខណ្ឌដោយឡែកមួយដើម្បីទទួលបានអត្រាការប្រាក់សមរម្យសម្រាប់ទិញផ្ទះ។

បន្ទាប់ពីយុទ្ធនាការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ដែលជាការអនុវត្តការងារនៃសមរភូមិការបង្កើតបរិកាសមិនមានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានងាកទៅបន្តការងារនៅសមរភូមិផ្សេងទៀតទៅតាមផែនទីឯកភាពការងាររបស់ក្រសួងដែលបានកំណត់ រួមមាន៖ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ការងាររៀបចំដែនដី និងនគរូបនីយកម្ម កិច្ចការលំនៅឋាន គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្ពុជារុងរឿង (ដង្ហើមសេដ្ឋកិច្ច ) ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងបំណងរបស់ប្រជាជនកម្ពុជា ស្របទៅតាមការវិវត្តរបស់សង្គម និងសេដ្ឋកិច្ចកម្ពុជា៕

Post Tags: #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
បេសកកម្មរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចូលរួមរៀបចំស្រុកទេស រៀបចំផ្ទះសំបែងឱ្យរៀបរយ ស្របតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ដើម្បីឱ្យប្រជាជនទទួលបានផ្លែផ្កានៃសន្តិភាព ដោយមានជីវភាពរស់នៅសមរម្យ គឺមានដំបូលលើក្បាល ម្ហូបលើតុ ប្រាក់ចំណូលសមរម្យ កូនទៅរៀន និងដើម្បីកម្ពុជាជាប្រទេសឯករាជ្យម្ចាស់ការ និងមានខឿនសេដ្ឋកិច្ចជាតិរឹងមាំ
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងបន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពសាធារណៈ ព្រមទាំងកាត់បន្ថយនូវគ្រោះថ្នាក់ និងហានិភ័យក្នុងវិស័យសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល