ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរពាក់ព័ន្ធ បានផ្លាស់ប្តូរមតិយោបល់គ្នាលើគោលការណ៍ក្នុងការតាក់តែងប្លង់គោលនៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ និងការកំណត់ការចុះទៅបញ្ជាក់ប្លង់គោលនៃការប្រើប្រាស់ដី ដើម្បីកសាងការឯកភាព រវាងបងប្អូនប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុង ១១៤ភូមិ អាជ្ញាធរដែនដី និងអាជ្ញាធរអប្សរា ។
កិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ នាទីស្តីការក្រសួង។
២ តុលា ២០២៥









