ក្រុងកោះរ៉ុង គឺជាទីក្រុងសហគមន៍ប្រជាជាតិចម្រុះ ដែលកំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ
ដើម្បីបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ អ្នកបម្រើសេវាទេសចរណ៍ សហគមន៍នានា និងអ្នកធ្វើអាជីវកម្មក្នុងតំបន់ ឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមជាដំណាក់កាល ដែលនឹងប្រែក្លាយក្រុងកោះរ៉ុងជាគោលដៅទេសចរណ៍អន្តរជាតិ និងជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុរៀបចំវេទិកាសាធារណៈដើម្បីទទួលយកសំណើនិងសំណូមពរពីបងប្អូនប្រជាពលរដ្ឋក្រុងកោះរ៉ុង។
១០ តុលា ២០២៥









