ផ្ទះមួយខ្នងជាទ្រនំសុភមង្គល បានផ្តល់ជូនគ្រួសារអតីតយុទ្ធជននៅស្រុកដងទង់ ខេត្តកំពត ដែលបានផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់គ្រួសាររស់នៅជួបជុំគ្នា មានលំនឹងក្នុងជីវិត និងបានរួមរស់ជាមួយសហគមន៍មូលដ្ឋានក្នុងការកសាងជីវភាពឱ្យបានសមរម្យ និងសេចក្តីថ្លៃថ្នូរ
ការគិតគូរនិងរួមសុខរួមទុក្ខនេះជាការឆ្លើយតបទៅនឹងគុណបំណាច់ និងការលះបង់យ៉ាងធំធេងរបស់គ្រួសារអតីតយុទ្ធជន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងការបញ្ចប់សង្គ្រាម ដោយបានផ្តល់បរិយាកាសឱ្យគ្រប់កោសិកាសង្គមបានចូលរួមយ៉ាងពេញលេញក្នុងដំណើរការកសាងសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍមូលដ្ឋាន។





