គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាមានមុខងារចំបងគឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំសម្រាប់កម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅក្នុងសិក្ខាសាលាវិបស្សនា (Retreat Seminar) លើ “សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា”។
ខេត្តកែប | ១៨ វិច្ឆិកា ២០២៥










