ប្អូនៗទាំងអស់គ្នា ត្រូវយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់ពិភពលោកនិងខ្លួនឯង និងចេះទាញប្រយោជន៍ពីនោះ ដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន ពិសេសក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងជួបប្រទះនេះ ក៏ជាពេលវេលាល្អសម្រាប់ឱ្យយើងរៀនរស់ដោយខ្លួនឯង ឯករាជ្យម្ចាស់ការ មានសាមគ្គីភាពផ្ទៃក្នុង រៀបចំស្រុកទេស និងកសាងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឱ្យរឹងមាំ ។
ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនៅអូស្ត្រាលី ប្រទេសនូវែលសេឡង់ និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
១២ ធ្នូ ២០២៥










