ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី សមាគមម្រេចកំពត និងដាំបន្លែផ្ទះសំណាញ់ នៅស្រុកកំពង់ត្រាច ដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះផ្នត់គំនិតជាសហគ្រិនមូលដ្ឋាននិងគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរ និងបានរួមគ្នាជាសហគមន៍ដោយបានប្រមូលកម្លាំង ទុន និងបច្ចេកទេស ក្នុងការបង្កបង្កើនផល សំដៅផ្គត់ផ្គង់ទីផ្សារ និងធានានូវសន្តិសុខស្បៀង, ប្រាក់ចំណូល និងខឿនសេដ្ឋកិច្ចមូលដ្ឋានរឹងមាំ។
ក្រុមការងារបានស្តាប់នូវសំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ហើយបានដាក់ចេញនូវទិសដៅក្នុងការសម្របសម្រួល និងពិនិត្យលទ្ធភាពគាំទ្រ ដើម្បីឱ្យសហគមន៍កាន់តែមានសមត្ថភាព និងជំនាញ អាចបង្កើនទិន្នផល ប្រសិទ្ធភាពខ្ពស់ និងប្រាក់ចំណូលខ្ពស់ រួមទាំងលើកកម្ពស់ជីវភាពរស់នៅមូលដ្ឋាន ពង្រីកការប្រើប្រាស់ដីឱ្យអស់សក្តានុពល ធានាភាពធន់នៃមុខរបរ និងជំរុញការនាំចេញនៅនឹងកន្លែង សម្រាប់ជាជន្ទល់ដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចជាតិ។










