Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
  • ជំនាញក្នុងវិស័យ ដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពការងារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកថា ការពង្រឹងជីវភាពធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង គឺជាស្នូលនៃបេសកកម្ម ដែលផ្តោតសំខាន់លើផ្លូវ ទឹក ភ្លើង និងពង្រឹងដង្ហើមសេដ្ឋកិច្ចដែលមានជាក់ស្តែង

ByRatana January 16, 2026January 16, 2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួង ជាមួយនឹងភាគីពាក់ព័ន្ធ បាននិងកំពុងត្រួតពិនិត្យឡើងវិញនូវគោលនយោបាយសម្បទានដីសង្គមកិច្ច ដោយបានពិនិត្យលទ្ធភាពប្រែក្លាយមកជាគោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ដែលផ្តោតសំដៅលើការកសាងខឿនសេដ្ឋកិច្ចនៅតាមបណ្តាសហគមន៍។ ក្រសួងចាត់ទុកថា ការពង្រឹងជីវភាពធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង គឺជាស្នូលនៃបេសកកម្មរបស់យើង ដែលផ្តោតសំខាន់លើផ្លូវ ទឹក ភ្លើង និងពង្រឹងដង្ហើមសេដ្ឋកិច្ចដែលមានជាក់ស្តែង។

ថ្លែងក្នុងសិក្ខាសាលា”ទស្សនទានឆ្ពោះទៅការរៀបចំគោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច” ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា បានលើកឡើងថា កាលពីក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី យើងបានអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ចនេះរួចមកហើយ លុះមកដល់សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យើងក៏នៅតែបន្តអនុវត្តកិច្ចការនេះប៉ុន្តែមានការពង្រីកវិសាលភាពធំជាងមុន គឺគោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ដោយមិនត្រឹមតែផ្ដល់ដីដល់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ដីសម្រាប់កងទ័ព កងនគរបាលជាតិ, អតីតកងទ័ព, អតីតនគរបាលជាតិ និងផ្ដល់ជូនដល់អតីតមន្ត្រីរាជការ ហើយនាពេលខាងមុខក៏នឹងអាចផ្ដល់ជូនមន្ត្រីរាជការដែលកំពុងបម្រើការងារផងដែរ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់ឱ្យប្រសើរឡើង។ បច្ចុប្បន្នការអនុវត្តគោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ឬហៅថា LASED បានទទួលលទ្ធផលល្អនិងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គមជាតិ។ ទន្ទឹមនោះក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កាលពីក្នុងអាណត្តិមុនៗ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ចដាច់ដោយឡែក ដោយមិនមានការធ្វើសមាហរណកម្មជាមួយនឹងនគរូបនីយកម្មនោះទេ ហើយរាល់ដីសម្បទានទាំងនោះគឺស្ថិតនៅឆ្ងាយពីភូមិឋានដែលមានស្រាប់ ដូច្នេះវាមិនបានផ្ដល់ភាពងាយស្រួលក្នុងការរស់នៅក៏ដូចជាការបង្កបង្កើនផល បង្កើតដង្ហើមសេដ្ឋកិច្ចនោះទេ ប៉ុន្តែបច្ចុប្បន្ននិងទៅអនាគត គម្រោងLASED មិនមែនត្រឹមតែផ្តោតទៅលើការចែកដីនោះទេប៉ុន្តែនឹងផ្ដោតលើការកសាងសហគមន៍នៅនឹងកន្លែង គឺនៅក្នុងភូមិឋានដែលមានស្រាប់ដោយកសាងបំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ចសម្រាប់អ្នកទទួលផលពីគម្រោងLASEDនេះ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការជួបពិភាក្សាគ្នាក្នុងសិក្ខាសាលានាពេលនេះគឺដើម្បីវាស់ស្ទង់និងពិនិត្យមើលថាតើកិច្ចការដែលយើងបានអនុវត្តនាពេលកន្លងមកទទួលបានប្រសិទ្ធភាពយ៉ាងណាខ្លះ និងរួមគ្នាគិតគូរជាមួយអាជ្ញាធរខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ប្រែក្លាយកិច្ចការនេះឱ្យទៅជាកម្លាំងសរុបដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងបង្កើតទស្សនទានដើម្បីធ្វើឱ្យការរៀបចំគោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ចនេះកាន់តែប្រសើរឡើងថែមទៀត។

សូមជម្រាបជូនថា តាមរយៈ គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ចនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងគិតគូរនូវការធានាគាំពារដល់គុណភាពជីវិតរបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារនិងក្រោយពេលចូលនិវត្តន៍ឱ្យពួកគាត់ទទួលបាននូវជីវភាពរស់នៅល្អប្រសើរ និងគាំពារដល់គុណភាពជីវិតរបស់ប្រជាពលរដ្ឋទូទៅដែលមិនមែនជាមន្ត្រីរាជការ, មិនមែនជាកងកម្លាំងប្រដាប់អាវុធ ធ្វើយ៉ាងណាបង្កើតដង្ហើមសេដ្ឋកិច្ចដល់ពួកគាត់ឱ្យមានការងារធ្វើ មានប្រាក់ចំណូល សំដៅធានាបាននូវការរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល និងជីវភាពល្អប្រសើរ៕

Post Tags: #ការរៀបចំដែនដី#ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#គោលនយោបាយសម្បទាននិងសង្គមកិច្ច

Post navigation

Previous Previous
ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យសក្តានុពលសហគមន៍នេសាទកោះគ្រឹស្នា-លក តំបន់ទំនប់ទឹកភ្នំដំរី និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ក្នុងភូមិសាស្ត្រខេត្តកំពត។
NextContinue
កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា ឱ្យទៅជា “បេះដូងរាជធានី” ឈានដល់វគ្គជម្រុះចុងក្រោយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
  • ជំនាញក្នុងវិស័យ ដ.ន.ស.
    • វិស័យសំណង់