Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
  • ជំនាញក្នុងវិស័យ ដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

រាជរដ្ឋាភិបាលកម្ពុជា បានបិទបញ្ចប់នូវក្តីកង្វល់នៅក្នុងសង្គមជាតិទាក់ទិននឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច តាមរយៈការប្រគល់បណ្ណកម្មសិទ្ធិជូនដល់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា

ByRatana January 20, 2026January 21, 2026

(ក្រចេះ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការប្រគល់បណ្ណកម្មសិទ្ធិដល់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាពេលនេះ ថាពិតជាមានសារៈសំខាន់ក្នុងការបិទបញ្ចប់នូវភាពមន្ទិលចំពោះការកាន់អចលនទ្រព្យរវាងដីឯកជននិងដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច, និងបានបញ្ចប់នូវក្តីកង្វល់ និងភាពមន្ទិលរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ និងធនាគារពិភពលោកចំពោះសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។

ថ្លែងក្នុងពិធីចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា គម្រោងសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)នោះ គឺបង្កើតឡើងក្នុងគោលបំណងមិនត្រឹមតែផ្ដល់ដីប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពង្រីកវិសាលភាពនៃគម្រោងនេះបន្ថែមទៀតកាន់តែទូលំទូលាយដែលភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍មូលដ្ឋាននិងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បន្ថែមទៀតសម្រាប់បង្កើតដង្ហើមសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងLASED III ក៏ត្រូវបានយកមកអនុវត្តនៅតាមបណ្ដាខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតដង្ហើមសេដ្ឋកិច្ចសម្រាប់តំបន់នេះនិងជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិភាគឥសាន្តនេះឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការប្រគល់បណ្ណកម្មសិទ្ធិដល់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាពេលនេះ ថាពិតជាមានសារៈសំខាន់ក្នុងការបិទបញ្ចប់នូវភាពមន្ទិលចំពោះការកាន់អចលនទ្រព្យរវាងដីឯកជននិងដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច, និងបានបញ្ចប់នូវក្តីកង្វល់ និងភាពមន្ទិលរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ និងធនាគារពិភពលោកចំពោះសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។

ម្យ៉ាងទៀតក៏បានបង្កើននូវភាពជឿជាក់និងភាពងាយស្រួលដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលនទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិច ឬដីសមូហភាពរបស់ជនជាតិដើមភាគតិចផងដែរ។ ជារួម នេះគឺជាការបិទបញ្ចប់នូវក្តីកង្វល់នៅក្នុងសង្គមជាតិទាក់ទិននឹងសុវត្ថិភាពនៃការកាន់កាប់អចលនទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែទទួលស្គាល់បងប្អូនជនជាតិដើមភាគតិចជាជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែតែងតែគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់បងប្អូនជនជាតិដើមភាគតិច ព្រោះកម្ពុជាគឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើង៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ

Post navigation

Previous Previous
កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា ឱ្យទៅជា “បេះដូងរាជធានី” ឈានដល់វគ្គជម្រុះចុងក្រោយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
  • ជំនាញក្នុងវិស័យ ដ.ន.ស.
    • វិស័យសំណង់