សូមពុកម៉ែ បងប្អូន ចូលរួមសហការណ៍ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំអភិវឌ្ឍន៍កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្តង់ដាថ្នាក់តំបន់និងអន្តរជាតិ សម្រួលដល់ការដឹកជញ្ជូនបានងាយស្រួល តម្លៃថោក ទាក់ទាញវិនិយោគិនមកវិនិយោគកាន់តែច្រើន ដែលជាកត្តាពង្រឹងខឿនសេដ្ឋកិច្ចខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទាំងមូល នាំទៅរកភាពឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួន ស្របពេលកម្ពុជាបាននិងកំពុងប្រឈមនឹងការឈ្លានពានជាបន្តបន្ទាប់ ព្រមទាំងបញ្ហាវិបត្តិសកលផងដែរ ។
សូមគូសបញ្ជាក់ថា ក្រុមការងារនឹងរៀបចំផែសហគមន៍នេសាទ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានា ដើម្បីបងប្អូនរក្សាបាននូវមុខរបរនិងប្រាក់ចំណូល លើកស្ទួយជីវភាពគ្រួសារ។
វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយលើដីរបស់កំពង់ផែក្រុងព្រះសីហនុ។
២៤ មករា ២០២៦










