ការអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានចាប់ផ្តេីមជាបណ្តេីរៗតាំងពីឆ្នាំ១៩៨៩មក នៅពេលដែលប្រទេសយើងទទួលស្គាល់កម្មសិទ្ធិឯកជននិងធ្វេីការចុះបញ្ជីដីធ្លីឡេីងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈេី ផ្ទះល្វែង ផ្ទះវីឡាជាដេីម។
ជាមួយនឹងការទទួលបាននូវសន្តិភាពពេញលេញលេីផ្ទៃប្រទស ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក គម្រោងបុរីជាច្រើនបានរីកស្គុះស្គាយ ផ្តល់នូវជម្រេីសលំនៅឋានកាន់តែសម្បូរបែប ដេីម្បីឆ្លេីយតបនឹងតម្រូវការនៃស្រទាប់សង្គមជាតិ។
ទោះយ៉ាងណាក្តី យើងក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឈរដោះស្រាយ។
ពីនេះទៅមុខ ដើម្បីជៀសវាងនូវបញ្ហា និងកសាងភាពធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចពិភពលោក យើងត្រូវឈរលេីទស្សនៈរួម និងធ្វើការដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រជាក់លាក់ ក្នុងការអភិវឌ្ឍលំនៅឋាន ដេីម្បីរៀបចំឱ្យឧស្សាហកម្មមួយនេះ បន្តផ្តល់ឱកាសការងារ ផ្តល់ប្រាក់ចំណូលដល់ប្រជាជន ផ្តល់កន្លែងរស់នៅសមរម្យ ផ្តល់ជីវិតគ្រួសារថ្មី ដោយរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធ្វើឱ្យសង្គមកាន់តែរីកចម្រើនទៅមុខទៀត។
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
៦ មីនា ២០២៦










