Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
  • ជំនាញក្នុងវិស័យ ដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនារីខ្មែរដែលមានលក្ខណសម្បត្តិ គុណសម្បត្តិ និងចរិយាសម្បត្តិល្អប្រពៃ មានភាពវាងវៃ ចេះបត់បែនតាមការវិវត្តនៃសង្គម សេដ្ឋកិច្ចនិងវប្បធម៌

ByRatana March 9, 2026March 9, 2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនារីខ្មែរដែលមានលក្ខណសម្បត្តិ គុណសម្បត្តិ និងចរិយាសម្បត្តិល្អប្រពៃ មានភាពវាងវៃ ឆ្លាតវៃចេះបត់បែនតាមការវិវត្តនៃសង្គម សេដ្ឋកិច្ចនិងវប្បធម៌ អាចចូលរួមគ្រប់កោសិកានៃសង្គមជាតិ ដើម្បីធានាបាននូវជីវិតគ្រួសារប្រកបដោយសុភមង្គល និងភាពរុងរឿងក្នុងសង្គមកម្ពុជា។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា(ឆ្នាំ ១៩១០-២០២៦) ក្រោមប្រធានបទ”សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ” ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្នុងជីវិតក្រុមគ្រួសារនៅកម្ពុជា ស្ត្រីដែលហៅថាជាមេផ្ទះនាំឱ្យគ្រួសាររុងរឿង មានភាពកក់ក្តៅ ជាមូលដ្ឋានគ្រឹះនៃសង្គមជាតិដែលយើងទាំងអស់គ្នាគួរចូលរួមអបអរសាទរជារៀងរាល់ថ្ងៃមិនមែនត្រឹមតែទិវាសិទ្ធិនារីមួយថ្ងៃប៉ុណ្ណោះទេ។ នៅក្នុងសង្គមកម្ពុជា ស្ត្រីត្រូវបានលើកតម្កើង និងមានគុណតម្លៃពិសេសផ្ទាល់ខ្លួនស្របតាមកត្តាសត្យានុម័តដែលបុរសមិនអាចធ្វើបាន។នៅក្នុងវិស័យសំណង់ មានស្ត្រីដែលមានឯកទេសខាងវិស្វកម្មនិងស្ថាបត្យកម្មជាច្រើន បានចូលរួមក្នុងកិច្ចការអភិវឌ្ឍជាតិ។

ផ្ដើមចេញពីទំនៀមទម្លាប់ប្រពៃណីនិងអ្វីដែលយើងបានធ្វើកន្លងមក និងតទៅអនាគតក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងបុរសនិងនារី ត្រូវបន្តបង្កើនសមត្ថភាពរបស់ខ្លួន រក្សាលំនឹង និងភាពច្បាស់លាស់ដើម្បីបំពេញការងារចូលរួមកសាងដឹកនាំប្រព័ន្ធការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដំណើរការល្អ ក្នុងនោះត្រូវរួមគ្នារៀបចំដែនដីអោយបានត្រឹមត្រូវដើម្បីធានាបាននូវអាយុជីវិតជាតិក្នុងរយៈពេលយូរអង្វែង, រៀបចំនគរូបនីយកម្មឱ្យបានល្អដើម្បីប្រែក្លាយទីក្រុងឱ្យមានរចនាសម្ព័ន្ធល្អស្អាតប្រកបដោយនិរន្តរភាព និងជួយអោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ, ចំពោះកិច្ចការសម្បទានដី គឺត្រូវធ្វើឲ្យលើសពីការងារចែកដីចែកផ្ទះ ដោយត្រូវធ្វើយ៉ាងណាឱ្យអ្នកទទួលផលមានជីវិតរស់នៅល្អប្រសើរ, ហើយត្រូវតាមឱ្យទាន់ការវិវឌ្ឍន៍នៃសភាពការណ៍ និងស្វែងរកគំនិតថ្មីៗដើម្បីការអភិវឌ្ឍជាតិមាតុភូមិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនារីខ្មែរដែលមានលក្ខណសម្បត្តិ គុណសម្បត្តិ និងចរិយាសម្បត្តិល្អប្រពៃ មានភាពវាងវៃ ឆ្លាតវៃចេះបត់បែនតាមការវិវត្តនៃសង្គម សេដ្ឋកិច្ចនិងវប្បធម៌ អាចចូលរួមគ្រប់កោសិកានៃសង្គមជាតិ ដើម្បីធានាបាននូវជីវិតគ្រួសារប្រកបដោយសុភមង្គល និងភាពរុងរឿងក្នុងសង្គមកម្ពុជា៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#គោលនយោបាយក្រសួងដនស#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈសា្ថបត្យករកម្ពុជា បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងពីការកសាងទីក្រុងបៃតងប្រកបដោយនិរន្តភាព ដោយសិក្ខាសាលាបានលើកពីលក្ខខណ្ឌសេដ្ឋកិច្ច សង្គម វប្បធម៌ លក្ខខណ្ឌចាំបាច់ក្នុងការប្រែក្លាយទីក្រុងឱ្យមានភាពបៃតងប្រកបដោយនិរន្តភាព
NextContinue
ការអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានចាប់ផ្តេីមជាបណ្តេីរ​ៗតាំងពីឆ្នាំ១៩៨៩មក នៅពេលដែល​ប្រទេសយើងទទួលស្គាល់កម្មសិទ្ធិឯកជននិងធ្វេីការចុះបញ្ជីដីធ្លី​ឡេីងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈេី​ ផ្ទះល្វែង ផ្ទះវីឡាជាដេីម។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
  • ជំនាញក្នុងវិស័យ ដ.ន.ស.
    • វិស័យសំណង់