Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

តំបន់២ និងតំបន់៣នៃបឹងទន្លេសាប នឹងត្រូវចុះបញ្ជីជាដីរដ្ឋដើម្បីអភិរក្សសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលនេះសម្រាប់ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់

ByAn Bunthan August 8, 2024August 8, 2024

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា តំបន់២និងតំបន់៣ ក្នុងតំបន់បឹងទន្លេសាប នឹងត្រូវចុះបញ្ជីជាដីរដ្ឋដោយមិនអនុញ្ញាតឱ្យមានការសុំកាត់ឆ្វៀលដីបន្តទៀតទេដើម្បីកុំឱ្យមានផលប៉ះពាល់បាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប។ ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីនៅតំបន់ទន្លេសាប ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការជួបប្រជុំគ្នានាពេលនេះគឺដើម្បីរួមគ្នាទទួលខុសត្រូវជាប្រវត្តិសាស្ត្រទាក់ទិនទៅនឹងការគ្រប់គ្រងបឹងទន្លេសាប។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការបឹងទន្លេសាបគឺជាកិច្ចការមួយដែលយើងទាំងអស់គ្នាត្រូវហ៊ានសម្រេចចិត្តក្នុងការកំណត់គោលការណ៍នៃការដឹកនាំគ្រប់គ្រងបឹងទន្លេសាបនេះឱ្យបានជាក់លាក់ ដោយមិនអាចបណ្ដែតបណ្ដោយបាននោះទេជៀសវាងប្រឈមនឹងការបាត់បង់។ ចំណុចពិសេសក្នុងការរក្សាអាយុជីវិតរបស់បឹងទន្លេសាបគឺការរក្សារបបទឹក និងព្រៃលិចទឹក ។

ឯកឧត្តម បានបន្ថែមថា ចំពោះការកំណត់ឱ្យមានតំបន់១ តំបន់២ និងតំបន់៣ ក្នុងតំបន់បឹងទន្លេសាប គឺជាការកំណត់ដ៏ត្រឹមត្រូវមួយដើម្បីរក្សាបឹងទន្លេសាបឱ្យនៅគង់វង្ស។ ចំពោះការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋអាចធ្វើក្នុងតំបន់២បាន ស្របតាមគោលការណ៍ដែលបានកំណត់ និងត្រូវរក្សាទុកតំបន់៣ជាតំបន់អភិរក្ស ប៉ុន្តែបច្ចុប្បន្នកំពុងមានការទន្ទ្រានក្នុងតំបន់៣ នេះ ដូច្នេះនេះគឺជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ។ បឹងទន្លេសាបមានផលប្រយោជន៍យ៉ាងមហាសាលសំរាប់ប្រទេសជាតិដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាការពារធនធានធម្មជាតិដ៏មានតម្លៃនេះអោយបានស្ថិតស្ថេរគង់វង្សទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់៕

Post navigation

Previous Previous
ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន៣០ភូមិ នៅឃុំអង្គពពេល និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា
NextContinue
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការសម្របសម្រួលស្វែងរកដំណោះស្រាយករណីក្រុមហ៊ុនបុរីពិភពនិងអតិថិជនរួមជាមួយភាគីពាក់ព័ន្ធ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល