អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
តើបុគ្គល ឬក្រសួង ស្ថាប័នណាមួយមានសមត្ថកិច្ចគ្រប់គ្រងលើទ្រព្យសម្បត្តិរដ្ឋ?
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលមានភារកិច្ចដូចជា៖
oគ្រប់គ្រង ប្រើប្រាស់ នឹងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
oរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ
oផ្សព្វផ្សាយ និងជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
oពិនិត្យ និងផ្ដល់យោបល់លើការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋជូននាយករដ្ឋមន្ត្រី
oធ្វើសវនកម្ម និងអធិការកិច្ចលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
oរៀបចំរបាយការណ៍ប្រចាំឆ្នាំស្ដីពីស្ថានភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជូននាយករដ្ឋមន្ត្រី
oដឹកនាំដោះស្រាយបញ្ហាពាក់ព័ន្ធការរំលោភបំពានលើទ្រព្យសម្បត្តិរដ្ឋ
ប្រភព៖ ច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដកស្រង់ចេញពី៖ មាត្រា១៤ និង១៥