ឯកឧត្តម តឹករ៉េត សំរេច ទទួលជួបលោក Wang Shi ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ Shenzhen និងគណៈប្រតិភូ និងអ្នកវិនិយោគមកពីទីក្រុង Shenzhen ប្រទេសចិន
ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ បានទទួលជួបលោក Wang Shi ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ Shenzhen និងគណៈប្រតិភូ និងអ្នកវិនិយោគមកពីទីក្រុង Shenzhen ប្រមាណជាង៧០នាក់។ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកវិនិយោគចិន ដែលមានបំណងចង់វិនិយោគបន្តលើអគារដែលសាងសង់មិនទាន់រួច នៅខេត្តព្រះសីហនុ និងការវិនិយោគផ្នែកគ្រឿងសំណង់ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។
១២ តុលា ២០២៣