ការផ្តល់ដីសម្បទានសង្គមកិច្ច
ដីសម្បទានសង្គមកិច្ច នឹងត្រូវប្រគល់ជូនគ្រួសារដែលមានលក្ខខណ្ឌជីវភាព ដូចជា៖
oគ្រួសារក្រីក្រ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ
oគ្រួសារផ្លាស់ទីលំនៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
oគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រួសារមាតុភូមិនិវត្តន៍។
លក្ខខណ្ឌសម្រាប់គ្រួសារដែលទទួលបានសម្បទានដីសង្គមកិច្ចគឺៈ
oក្នុងរង្វង់៣ខែបន្ទាប់ពីការទទួលបានដី អ្នកទទួលបានដីត្រូវសង់ទីជម្រកជាអចិន្រ្តៃយ៍
oត្រូវធ្វើការដាំដុះក្នុងរង្វង់ ១២ខែបន្ទាប់ពីទទួលបានដី
oមិនអាចលក់ដូរ ជួលឬធ្វើអំណោយបានទេក្នុងរយៈពេល៥ឆ្នាំដំបូង៕