សិទ្ធិ និងកាតព្វកិច្ចរបស់សហកម្មសិទ្ធិករពិសេសលើចំណែករួម
សិទ្ធិ និងកាតព្វកិច្ចរបស់សហកម្មសិទ្ធិករពិសេសលើចំណែករួម មានអ្វីខ្លះ?
oចំណែករួមត្រូវស្ថិតនៅក្នុងរបបកម្មសិទ្ធិអវិភាគពិសេសរបស់សហកម្មសិទ្ធិករលើចំណែកឯកជនទាំងអស់។ ហេតុនេះ សហកម្មសិទ្ធិករពិសេស មានត្រឹមសិទ្ធិប្រើប្រាស់ និងអាស្រ័យផលប៉ុណ្ណោះលើចំណែករួម។
oសហកម្មសិទ្ធិករពិសេស ត្រូវចូលរួមការថែទាំចំណែករួម។ បន្ទុកនៃការថែទាំនេះ ត្រូវចែកគ្នាទៅតាមសមាមាត្រទៅនឹងតម្លៃនៃឡូត៍នីមួយៗ លើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះ ឬមានចែងដោយឡែកក្នុងបទបញ្ជាផ្ទៃក្នុង។
ប្រភព៖ច្បាប់ស្ដីពីការផ្តល់សិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស (ដកស្រង់ចេញពី៖ មាត្រា១៥ និង១៧)