មិនខុសពីខេត្តភូមិភាគភូមិភាគឦសាន្ដពីរទៀត គឺខេត្តក្រចេះ និងរតនគិរី នោះទេ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញមកខេត្តមណ្ឌលគីរីផ្ទាល់នាថ្ងៃនេះ ជាការពិតគឺមកប្រគល់ប័ណ្ណសមូហភាពជូនដល់បងប្អូនជនជាតិដើមភាគតិច តែលើសពីនេះគឺការបញ្ចប់ភាពមិនប្រាកដប្រជាលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។ ជាមួយគ្នានេះ ក៏ជាការបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។
|

សូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍ និងដីរដ្ឋ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានបិទបញ្ចប់នូវក្តីកង្វល់នៅក្នុងសង្គមជាតិទាក់ទិននឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច តាមរយៈការប្រគល់បណ្ណកម្មសិទ្ធិជូនដល់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកថា ការពង្រឹងជីវភាពធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង គឺជាស្នូលនៃបេសកកម្ម ដែលផ្តោតសំខាន់លើផ្លូវ ទឹក ភ្លើង និងពង្រឹងដង្ហើមសេដ្ឋកិច្ចដែលមានជាក់ស្តែង

ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យសក្តានុពលសហគមន៍នេសាទកោះគ្រឹស្នា-លក តំបន់ទំនប់ទឹកភ្នំដំរី និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ក្នុងភូមិសាស្ត្រខេត្តកំពត។

ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពត បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី សមាគមម្រេចកំពត និងដាំបន្លែផ្ទះសំណាញ់ នៅស្រុកកំពង់ត្រាច ដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះផ្នត់គំនិតជាសហគ្រិនមូលដ្ឋាននិងគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរ និងបានរួមគ្នាជាសហគមន៍ដោយបានប្រមូលកម្លាំង ទុន និងបច្ចេកទេស ក្នុងការបង្កបង្កើនផល សំដៅផ្គត់ផ្គង់ទីផ្សារ និងធានានូវសន្តិសុខស្បៀង, ប្រាក់ចំណូល និងខឿនសេដ្ឋកិច្ចមូលដ្ឋានរឹងមាំ។

ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យស្ថានភាពនៃការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជួបជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលារៀនដុនបូស្កូ និង សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ដើម្បីស្តាប់ពីដំណើរការនៃការកសាងធនធានមនុស្សនៅក្នុងមូលដ្ឋាន និងតម្រូវការចាំបាច់នានា សម្រាប់បន្តលើកស្ទួយគុណភាពអប់រំនៅហ្នឹងកន្លែង។

អតីតយុទ្ធជននៅខេត្តកែប ចំនួន ២គ្រួសារ គឺលោកពូ ពេជ សុខុម និងគ្រួសារ និង លោក សុខ បាន និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមកបានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹមក្រោយពេលចូលនិវត្តន៍ពីការងារ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋដែលបានទិញដីឡូត៍របស់គម្រោងដីឡូត៍ ភូមិមរតក នៅខេត្តស្វាយរៀង ចំនួន ២០៧ប័ណ្ណ បន្ថែមទៀត ។

End of content

End of content