Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

មន្ទីរពិសោធន៍ជាតិសំណង់ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចុះ MoU ដើម្បីបន្តអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសំណង់

ByAn Bunthan March 15, 2024March 15, 2024

(ភ្នំពេញ)៖ មន្ទីរពិសោធន៍ជាតិសំណង់ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសំណង់ឱ្យកាន់តែប្រសើរឡើង។

ពិធីចុះអនុស្សរណៈនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងរៀបចំដែនដី ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យ។

តាមរយៈអនុស្សារណៈនេះ មន្ទីរពិសោធន៍ជាតិសំណង់ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នឹងទទួលបានអត្ថប្រយោជន៍រួមគ្នាលើចំណុចសំខាន់ៗដូចជា (១) ឱកាសសម្រាប់និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិទទួលបានការចុះកម្មសិក្សា និងការបណ្ដុះបណ្ដាលផ្ទាល់នៅមន្ទីរពិសោធន៍ជាតិសំណង់ ព្រមទាំងការចូលរួមសិក្ខាសាលារៀបចំដោយក្រសួងរៀបចំដែនដី (២) កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ពាក់ព័ន្ធសម្ភារៈបរិក្ខារ និងផលិតផលសំណង់ (៣) អាហារូបករណ៍ ៣០% ចំនួន ២០ កន្លែង ជារៀងរាល់ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្ររងដល់ថ្នាក់បណ្ឌិតលើគ្រប់ជំនាញ ជូនក្រសួងរៀបចំដែនដី។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរពិសោធន៍ជាតិសំណង់ ដែលបានឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមថា ជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថាការចុះអនុស្សារណៈរវាងមន្ទីរពិសោធន៍ជាតិសំណង់ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិនាថ្ងៃនេះ នឹងរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពបន្ថែមទៀតសម្រាប់វិស័យសំណង់ ហើយសមិទ្ធផលនាថ្ងៃនេះក៏បានឆ្លុះបញ្ចាំងពីភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

Post navigation

Previous Previous
ការលក់អចលនវត្ថុរបស់សហទាយាទ | Ep 33
NextContinue
តើការងារសាងសង់សំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាត ត្រូវបំពេញលក្ខខណ្ឌតាមដំណាក់កាលអ្វីខ្លះ? | Ep 34

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល