គោលនយោបាយ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលត្រូវបានអនុម័តរួច កំពុងរៀបចំ និង ត្រូវរៀបចំ៖
ក. លិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តរួច
- ច្បាប់ស្តីពីសំណង់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩
- ព្រះរាជក្រឹត្យលេខនស/រកត/១២១១/១១២៤ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ស្តីពីការបង្កើត គណៈស្ថាបត្យករ
- អនុក្រឹត្យលេខ៦២ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- អនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីកិច្ចដំណើរការហេតុប៉ះពាល់បរិស្ថាន
- អនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យករកម្ពុជា
- អនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ
- អនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន
- អនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៦៦ មាត្រា៧៤ មាត្រា៨២ នៃអនុក្រឹត្យលេខ៤២ អនក្រប.ក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន
- អនុក្រឹត្យលេខ៣៥ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការប្រើប្រាស់ដីធ្លី និង សំណង់ នៅតំបន់ សៀមរាប-អង្គរ
- អនុក្រឹត្យលេខ ១២៦ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីការគ្របគ្រងនិងប្រើប្រាស់អគារសហកម្មសិទ្ធិ
- អនុក្រឹត្យលេខ ៨២ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការកំណត់ចំនួនសមាមាត្រ និងរបៀបគិតគូរចំណែកឯកជនដែលអាចជាកម្មសិទ្ធិរបស់ជនបរទេសនៅក្នុងអគារសហកម្មសិទ្ធិ
- អនុក្រឹត្យលេខ ៣៩ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ ស្ដីពីការគ្រប់គ្រងបុរី
- អនុក្រឹត្យលេខ៤៦៣ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ ស្តីពីការបង្កើតមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា
- អនុក្រឹត្យលេខ៨៧ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់សំណង់ និងគោលដៅ ដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ
- អនុក្រឹត្យលេខ២២៤ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អនក្រ.បក ស្តីពីលិខិតអនុញ្ញាត សាងសង់
- អនុក្រឹត្យលេខ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិង នីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់
- អនុក្រឹត្យលេខ២២៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិង នីតិវិធីនៃការផ្ដល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់
- អនុក្រឹត្យលេខ១០៣ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សា ជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់
- អនុក្រឹត្យលេខ១០៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់
- អនុក្រឹត្យលេខ១៣២ អនក្រ.បក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីឯកសណ្ឋានសញ្ញាសម្គាល់និងសញ្ញាសក្តិរបស់មន្រ្តីអធិការកិច្ចសំណង់
- អនុក្រឹត្យលេខ២៨៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរពិសោធន៍ជាតិសំណង់
- សារាចរលេខ ០១ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា
- សារាចរណែនាំលេខ០០១ ដ.ន.ស/អ.ស.ណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការគ្រប់គ្រងក្រុមជាងសំណង់
- សារាចរណែនាំលេខ០០២ ដ.ន.ស/អ.ស.ណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការចុះបញ្ជី ប្រកបអាជីវកម្មសិក្សាគម្រោងប្លង់និងសាងសង់របស់សហគ្រាស ក្រុមហ៊ុន និងរូបវ័ន្តបុគ្គលបរទេស
- សារាចរណែនាំលេខ០០២ ដ.ន.ស/អ.ស.ណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការចុះបញ្ជី ប្រកបអាជីវកម្មសិក្សាគម្រោងប្លង់និងសាងសង់របស់សហគ្រាស ក្រុមហ៊ុន និងរូបវ័ន្តបុគ្គលបរទេស
- សារាចរលេខ ០៣២៩ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយឧស្ម័នឥន្ធនៈនិងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល (MoME)
- សារាចរលេខ ០១៤០ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ដីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈនិងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល (MoME)
- ប្រកាសអន្តរក្រសួងលេខ៦៥៥ប្រក.សហវ.ដនស.មផ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០២ ស្តីពីកាតព្វកិច្ចធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន
- ប្រកាសអន្តរក្រសួងស្តីពីការលើកលែងការបង់កម្រៃសេវាសំណង់ចំពោះមន្ទីរពេទ្យឯកជន សាលារៀនឯកជននិងសេវាចុះបញ្ជីនិងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន នៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងលំនៅឋានតម្លៃសមរម្យ
- ប្រកាសរួមលេខ១៣៦៨ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ
- ប្រកាសរួមលេខ១៣៦៩ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការផ្តល់រង្វាន់លើកទឹកចិត្តលើការប្រមូលចំណូលពីការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ
- ប្រកាសអន្តរក្រសួងលេខ១២២៩ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ស្តីពីការទប់ស្កាត់ ការសាងសង់គ្មានលិខិតអនុញ្ញាត ឫការសាងសង់ខុសពីលិខិតអនុញ្ញាត
- ប្រកាសអន្តរក្រសួងលេខ១១៨ ប្រក.ដនស.កយ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្តីពី នីតិវិធីនិងបែបបទ នៃការធ្វើ អធិការកិច្ចសំណង់
- ប្រកាសអន្តរក្រសួងលេខ២៤៨ សអយ.ប្រក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពីការដាក់ឱ្យអនុវត្ត នូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព
- ប្រកាសអន្ដរក្រសួងលេខ០៥៤ កយ.ដនស.ប្រក/២១ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការផ្ដល់នីតិសម្បទាជានគរបាលយុត្ដិធម៌រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង យុត្ដិធម៌
- ប្រកាសលេខ៧៥ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងសហគ្រាស និង ក្រុមហ៊ុនសិក្សាគំរោងប្លង់ និង សាងសង់
- ប្រកាសលេខ៧៦ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៩ ស្តីពីតួនាទី ភារកិច្ច និង រចនាសម្ព័ន្ធ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត និង តួនាទី ភារកិច្ចរបស់បណ្តា ការិយាល័យក្រោមឱវាទ
- ប្រកាសលេខ៣២ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០១ ស្តីពីការគ្រប់គ្រងការដ្ឋានសំណង់
- ប្រកាសលេខ១៥៩ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីឯកសណ្ឋាន និងសញ្ញា សំគាល់សម្រាប់មន្រ្តី ក្រសួងដនស
- ប្រកាសលេខ១៦៦ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៧ ស្តីពីការកែសំរួល ប្រការ៧ និង ប្រការ១០ នៃប្រកាសលេខ ៧៥ ស្តីពីការគ្រប់គ្រងសហគ្រាសនិងក្រុមហ៊ុនសិក្សាគំរោងប្លង់ និងសាងសង់
- ប្រកាសលេខ១៩២ ប្រក.ដនស/សអណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់
- ប្រកាសលេខ០៣៥ ប្រក.ដនស/អ.ស.ណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៩ ស្តីពីការកែសម្រួលប្រការ៦ នៃប្រកាសលេខ១៩២ ស្តីពីការគ្រប់គ្រងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់
ប្រកាសលេខ៩៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៩ ស្តីពីការកែសំរួលប្រការ២ និង ប្រការ៣ នៃប្រកាស លេខ៣២ ស្តីពីការគ្រប់គ្រងការដ្ឋានសំណង់
- ប្រកាសលេខ១០២ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១០ ស្តីពីការផ្តល់អាជ្ញាបនជូនក្រុមហ៊ុន វិស្វកម្មឯករាជ្យសម្រាប់គ្រប់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ
- ប្រកាសលេខ០៧៤ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការអនុញ្ញាតជួសជុលសំណង់ អគារ
- ប្រកាសលេខ២១៧ ប្រក.ដនស ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីវិធានគណនាសន្ទស្សន៍ប្រើប្រាស់ដី
- ប្រកាសលេខ២១៧ ប្រក.ដនស ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីវិធានគណនាសន្ទស្សន៍ប្រើប្រាស់ដី
- ប្រកាសលេខ១៤១ ដនស.ប្រ.ក/នី.ក ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការតែងតាំង មន្ដ្រីអធិការកិច្ចសំណង់
- ប្រកាសលេខ០៣៣ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្តីពីបែបបទនិងបរិបថនៃការផ្តល់អាជ្ញាបណ្ណការផ្តល់សន្លឹកអាជ្ញាបណ្ណថ្មីការបញ្ចប់សុពលភាពនិងការបន្តសុពលភាពអាជ្ញាបណ្ណ ត្រួតពិនិត្យនិងបញ្ជាក់សំណង់
- ប្រកាសលេខ១០៩ ដ.ន.ស/ប្រ.ក/នី.ក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីបែបបទនៃការងារត្រួត ពិនិត្យនិងបញ្ជាក់ គម្រោងប្លង់ស្ថាបត្យកម្មនិងគម្រោងប្លង់គ្រឿងផ្គុំសំណង់
- ប្រកាសលេខ១២៦ ដ.ន.ស/ប្រ.ក/នី.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីបែបបទនៃការងារត្រួតពិនិត្យ និងបញ្ជាក់ ការងារសាងសង់និងរុះរើផ្នែកស្ថាបត្យកម្មនិងផ្នែកគ្រឿង ផ្គុំសំណង់
- ប្រកាសលេខ០១៣ ដ.ន.ស/ប្រ.ក/នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថ នៃការផ្តល់លិខិត អនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ប្រកាសលេខ០៤៧ ដ.ន.ស/ប្រ.ក/នី.ក ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីកម្រិតនៃសភាពគ្រោះថ្នាក់ ការចេញវិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រង សំណង់ដែលមានសភាពគ្រោះថ្នាក់
- ប្រកាសលេខ០៩៦ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកែសម្រួលចំណុច ទី៧និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ០១៣ ដនស/ប្រ.ក/នី.ក ចុះថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសង់
- ប្រកាសលេខ១៧៩ ដនស/ប្រ.ក/អ.ផ.គ.ច ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការរៀបចំ និងកា ប្រព្រឹត្តទៅរបស់ ការិយាល័យចំណុះឱ្យនាយកដ្ឋាននីមួយៗរបស់អគ្គលេខាធិការ ដ្ឋាននៃក្រុមប្រឹក្សាជាតិ បទប្បញ្ញត្តិបច្ចេកទេសសំណង់
- ប្រកាសលេខ០០៥ ដ.ន.ស/ប្រ.ក/នី.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្តីពីការបញ្ចប់ ភារកិច្ចជាមន្រ្តីអធិការកិច្ចសំណង់
- ប្រកាសលេខ០០៦ ដ.ន.ស/ប្រ.ក/នី.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្តីពីការ តែងតាំងជាមន្រ្តីអធិការកិច្ចសំណង់
- ប្រកាសលេខ០៩៨ ដ.ន.ស/ប្រ.ក/នី.ក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននីមួយៗរបស់មន្ទីរពិសោធន៍ជាតិសំណង់
- សេចក្ដីសម្រេចលេខ០០៥ សសរ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ស្ដីពីការចាត់តាំងមន្រ្តី ត្រួតពិនិត្យសំណង់
- សេចក្តីសម្រេចលេខ០១ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់ បទដ្ឋានចំណតរថយន្ត និងទោចក្រយានយន្ត
- សេចក្តីសម្រេច០០៣ សសរ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីលក្ខខណ្ឌចុះបញ្ជី និងកំណត់ប្រាក់ ភាគទាននៃគណៈស្ថាបត្យករកម្ពុជា
- សេចក្តីសម្រេចលេខ០៣៩ សសរ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការដាក់ឱ្យ ប្រើប្រាស់ប្លង់ ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើងនិងគន្លងផ្លូវទោចក្រយាន សម្រាប់ សាធារណជន និងជនពិការ
- សេចក្តីសម្រេចលេខ០០៧ អ/គ.ស.ក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈ ស្ថាបក្យករកម្ពុជាចុះថ្ងៃទី១៤ ខែកុម្ភៈ ២០២៣ ស្តីពីការបង្កើតនិងការដាក់ឱ្យប្រើប្រាស់ ត្រារបស់ស្ថាបត្យករ គណៈស្ថាបត្យករកម្ពុជា
- សេចក្តីជូនដំណឹងលេខ០១ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ស្តីពីការសាងសង់អគារ គ្រប់ប្រភេទ
- សេចក្តីជូនដំណឹងលេខ០៥ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រង់រូបវន្ត បុគ្គលសិក្សា គម្រោងប្លង់
- សេចក្តីជូនដំណឹងលេខ០០១ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ដីពីការដាក់ឱ្យអនុវត្តការត្រួតពិនិត្យនិងបញ្ជាក់សំណង់
- សេចក្តីជូនដំណឹងលេខ០០១ដនស/ខុទ្ទ/សជណ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការផ្តល់វិញ្ញាបនបត្រប្រើប្រាស់ សំណង់អគាររោងចក្រនិងឃ្លាំង
- សេចក្តីណែនាំលេខ០៣ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៤ ស្តីពីអនុវត្តប្រកាសអន្តរក្រសួង ស្តីពីកាតព្វកិច្ច ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន
- សេចក្តីណែនាំលេខ០១ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៦ ស្តីពីការរៀបចំ និងត្រួតពិនិត្យ សំណុំ ឯកសារ សុំលិខិតអនុញ្ញាត សាងសង់សម្រាប់មន្ទីរ ដនសស រាជធានី/ខេត្ត
- សេចក្តីណែនាំលេខ០២៥ សណន/អសណ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការ ផ្តល់សេវារដ្ឋបាល ផ្នែកសំណង់ នៅក្រុងកំពង់ចាមខេត្តកំពង់ចាម ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌឬស្សីកែវ និងខណ្ឌទួលគោក
- សេចក្តីណែនាំលេខ០១១ ដនស/ច្រ.ច/សណន. ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការផ្តល់សេវា រដ្ឋបាលផ្នែកសំណង់ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបមិន លើសពី៥០០ ម២ និងមានកម្ពស់មិនលើស ពី៤ជាន់ រួមទាំងជាន់ផ្ទាល់ដី (E0 E1 E2 E3) នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
- សេចក្តីណែនាំលេខ៣៧២ ដនស/គដនជ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីការតម្រូវឱ្យម្ចាស់សណ្ឋាគារភោជនីយដ្ឋានអគារការិយាល័យអគារស្នាក់នៅសំណង់និងម្ចាស់ដីឡូត៍ ដែលកំពុងអភិវឌ្ឍសាងសង់បានសាងសង់រួចរៀបចំក្រាលថ្មក្រានិតលើចិញ្ចើមផ្លូវនៅពីមុខទីតាំងរបស់ខ្លួន
- សេចក្តីណែនាំលេខ០៩៥ គ.អ.ឆ.ក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីបច្ចេកទេស សាងសង់គម្រោងអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ
- សេចក្ដីណែនាំលេខ០០២ ដនស/សណន ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ដីពីការ ពង្រឹងគុណភាព និង សុវត្ថិភាព សំណង់
- សេចក្តីណែនាំលេខ ០៤៨ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្តីពីតម្រូវការជាមូលដ្ឋានរៀបចំបណ្តាញអគ្គិសនីដើម្បីសុវត្ថិភាពក្នុងអគារនិងលំនៅឋានរបស់ក្រសួងរ៉ែនិងថាមពល (MoME)
- សេចក្ដីណែនាំលេខ០០១ ដនស/សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្ដីពីការ លើកកម្ពស់សោភណភាពនិងបរិស្ថានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ដបង្កលក្ខណៈ ងាយស្រួលសម្រាប់ ជនមាន ពិការភាព ការរៀបចំប្រអប់ស្រោមសំបុត្រ នៅតាមគម្រោង អភិវឌ្ឍដី គម្រោងសាងសង់ និងសំណង់
ខ. .លិខិតបទដ្ឋានគតិយុត្តកំពុងរៀបចំ
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតជួសជុលដោយអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- អនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈស្ថាបត្យករ
- អនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈវិស្វករ
- អនុក្រឹត្យស្តីពីការគ្រប់គ្រងអ្នកជំនាញក្នុងវិស័យសំណង់ដែលមិនបានបង្កើតគណៈវិជ្ជាជីវៈ
- អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការគ្រប់គ្រងនិងត្រួតពិនិត្យការងារសាងសង់ឬរុះរើ
- អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាការដោះស្រាយវិវាទ
- អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការសិក្សាគម្រោងប្លង់
- អនុក្រឹត្យស្តីពីការគ្រប់គ្រងការងារសិក្សាពិសោធន៍សំណង់
- ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការពិន័យអន្តរការណ៍ ការបង់ប្រាក់ពិន័យ ការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ពិន័យនិងការចាត់ចែងចំណូលដែលបានពិន័យចំពោះបទល្មើស
- ប្រកាសអន្តរក្រសួងស្តីពីចំណាត់ថ្នាក់ ប្រភេទ និងទំហំសំណង់ ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់អំពីសុវត្ថិភាពអគ្គិភ័យលើសំណង់
- ប្រកាសអន្តរក្រសួងស្តីពីការប្រមូលចំណូលពីសេវាផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន
- ប្រកាសអន្តរក្រសួងស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់
- ប្រកាសស្តីពីបទប្បញ្ញត្តិបច្ចេកទេសសំណង់ដទៃទៀតក្រៅពីបទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ (នឹងត្រូវរៀបចំ)
- ប្រកាសស្តីពីគម្រោងប្លង់ដែលមានលក្ខណៈពិសេសផ្នែកស្ថាបត្យកម្ម
- ប្រកាសស្តីពីបែបបទនិងនីតិវិធិនៃការផ្តល់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការងារសាងសង់ ឬរុះរើ
- ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការបញ្ជាក់ទទួលស្គាល់ ឬការបញ្ជាក់អនុលោមភាពនៃការប្រើប្រាស់ សម្ភារៈសំណង់បរិក្ខារសំណង់និងផលិតផលសំណង់ដែលចាំបាច់សម្រាប់ធានាគុណភាពសំណង់និង សុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់
- ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យអនុលោមភាពនៃការប្រើប្រាស់សម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ស្របតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់
- ប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យនៃមន្ទីរពិសោធន៍ជាតិសំណង់
- ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការគ្រប់គ្រងការដ្ឋានសំណង់
- ប្រកាសស្តីពីការដាក់ឱ្យប្រើប្រាស់បទប្បញ្ញត្តិបច្ចេកទេសសំណង់ (ទៅតាមប្រភេទនៃបទប្បញ្ញត្តិ) (នឹងត្រូវរៀបចំ)
- ប្រកាសស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំបច្ចេកទេសស្តីពីការរៀបចំអាងស៊ិបទក អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មសំណល់រាវក្នុងវិស័យសំណង់
- ប្រកាសស្តីពីការដាក់បញ្ចូលព័ត៌មានអំពីក្រឡាសំណង់ទៅក្នុងសៀវភៅគោលបញ្ជីដី ឬសៀវភៅចុះបញ្ជី និងក្នុងសន្លឹកបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ (នឹងត្រូវរៀបចំ)
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់ ការព្យួរ និងការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់
- សេចក្តីសម្រេចស្តីពីកម្រៃសេវាសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម
- សេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រាស់ត្រាវិជ្ជាជីវៈស្ថាបត្យកម្ម
- សៀវភៅណែនាំបច្ចេកទេសស្តីពីការសិក្សាពិសោធន៍ផ្នែកភូគព្ភសាស្ត្រ ផ្នែកសម្ភារៈបរិក្ខារ និងផលិតផលសំណង់
គ.លិខិតបទដ្ឋានគតិយុត្តនឹងត្រូវរៀបចំ
- ព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈវិជ្ជាជីវៈនីមួយៗពាក់ព័ន្ធនឹងវិស័យសំណង់
- អនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់
- អនុក្រឹត្យស្តីពីក្រមសីលធម៌សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់
- អនុក្រឹត្យស្តីពីការគ្រប់គ្រងអ្នកជំនាញក្នុងវិស័យសំណង់ផ្សេងទៀតដែលមិនទាន់បានបង្កើតគណៈវិជ្ជាជីវៈ
- អនុក្រឹត្យស្តីពីចំនួនទឹកប្រាក់អប្បបរមាដើម្បីធានាការទទួលខុសត្រួវក្នុងការប្រកបវិជ្ជាជីវៈ ឬប្រកបអាជីវកម្មក្នុងវិស័យសំណង់
- អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈនិងអាជ្ញាបណ្ណឬការអនុញ្ញាតផ្សេងទៀតប្រកបអាជីវកម្មក្នុងវិស័យសំណង់
- អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតលិខិតអនុញ្ញាតបង្កើតមន្ទីរពិសោធន៍សំណង់ក្នុងគោលដៅសិក្សា ស្រាវជ្រាវ និងបណ្តុះបណ្តាល
- អនុក្រឹត្យស្តីពី ប្រភេទនិងទំហំការងារសាងសង់ឬរុះរើដែលមិនតម្រូវឱ្យមានការអនុញ្ញាត
- អនុក្រឹត្យស្តីពីប្រភេទនិងទំហំការងារជួសជុល កែប្រែ ឬបំពាក់បរិក្ខារសំណង់ដែលមិនតម្រូវឱ្យមានការអនុញ្ញាត
- អនុក្រឹត្យស្តីពីប្រភេទនិងទំហំសំណង់ដែលតម្រូវឱ្យមានការរធានារ៉ាប់រងចំពោះការងារសាងសង់ឬរុះរើ
- អនុក្រឹត្យស្តីពីបទល្មើសដែលត្រូវផ្តន្ទទោសពិន័យអន្តរការណ៍
- អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការតម្កល់ប្រាក់ និងចំនួនទឹកប្រាក់អប្បរមានដែលត្រូវតម្កល់នៅធនាគារជាតិនៃកម្ពុជាទៅតាមប្រភេទនៃអាជ្ញាបណ្ណដើម្បីធានាការទទួលខុសត្រួក្នុងការប្រកបវិជ្ជាជីវៈ ឬប្រកបអាជីវកម្មក្នុងវិស័យសំណង់
- ប្រកាសអន្តរក្រសួងស្តីពីកម្រៃសេវាត្រួតពិនិត្យនិងបញ្ជាក់សំណង់
- ប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវាសាធារណៈរបស់មន្ទីរពិសោធន៍ជាតិសំណង់
- ប្រកាសស្តីពីចំណាត់ថ្នាក់ ប្រភេទ និងទំហំនៃសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់
- ប្រកាសស្តីពីក្រមសីលធម៌សម្រាប់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការអនុញ្ញាតឱ្យដកប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា
- ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការជូនដំណឹងជាមុនអំពីការងារសាងសង់ដែលមិនតម្រូវឱ្យមានលិខិត អនុញ្ញាត
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសងដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃជូនដំណឹងជាមុនអំពីការងារជួសជុលដែលមិនតម្រូវឱ្យមានលិខិត អនុញ្ញាត
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតជួសជុលដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតរុះរើដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតរុះរើដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតបើកការដ្ឋានដោយអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (បានព្រាងរួច ដល់ ផអគច) «គួរដាក់នៅកន្លែងកំពុងរៀបចំ»
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតបើកការដ្ឋានដោយអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ប្រកាសស្តីពីចំណាត់ថ្នាក់សំណង់តាមមុខងារប្រើប្រាស់សំណង់
- ប្រកាសអន្តរក្រសួងស្តីពីកម្រៃសេវាពិនិត្យនិងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ប្រកាសអន្តរក្រសួងស្តីពីកម្រៃសេវាពិនិត្យនិងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដោយមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការប្តូរមុខងារប្រើប្រាស់សំណង់
- ប្រកាសស្តីពីបែបបទនិងបរិបថនៃការព្យួរនិងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់
- ប្រកាសស្តីពីប្រភេទបរិក្ខារសំណង់ដែលងាយបង្កគ្រោះថ្នាក់
- ប្រកាសស្ដីពីលក្ខណសម្បត្តិ និងលក្ខណវិនិច្ឆ័យសម្រាប់ជ្រើសរើសមន្ត្រីត្រួតពិនិត្យសំណង់
- ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការគ្រប់គ្រងការប្រើប្រាស់អគារសហកម្មសិទ្ធិនិងសំណង់នៅក្នុងបុរី
- ប្រកាសអន្តរក្រសួងស្តីពីកម្រៃសេវាអាជ្ញាបណ្ណនិងការអនុញ្ញាតផ្សេងទៀតដើម្បីប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មក្នុង វិស័យសំណង់
- ប្រកាសអន្តរក្រសួងស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់នីតិសម្បទាចំពោះមន្ត្រីអធិការកិច្ចសំណង់
- ប្រកាសស្តីពីចំណាត់ថ្នាក់ ប្រភេទ និងទំហំសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់អំពីសុវត្ថិភាពគ្រឿងផ្គុំ
- ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការជូនដំណឹងជាមុនអំពីការជួសជុល កែប្រែ ឬបំពាក់បរិក្ខារសំណង់ដែលមិនតម្រូវឱ្យមានការអនុញ្ញាត
- ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់