សេវាថតចម្លងឯកសារប្លង់
សេវាសាធារណៈ ដែលផ្តល់ដោយរដ្ឋបាលកណ្ដាល – ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បរិយាយ | តម្លៃសេវា (ជារៀល) | រយៈពេលអតិបរិមានៃការផ្តល់សេវា (ថ្ងៃធ្វើការ) | សុពលភាព | ផ្សេងៗ | |||
1 | ឯកសារស្នើសុំសាងសង់(ក្នុង ១ច្បាប់) | ៤០ ០០០ | |||||
2 | ប្លង់ស្ថាបត្យកម្ម ឬ ប្លង់គ្រឿងផ្គុំសំណង់ ( ក្នុង ១ច្បាប់) | ៤០០ ០០០ | |||||
3 | ផែនទី ទំហំ A-4 ( ក្នុង ១សន្លឹក) | ១ ០០០ | |||||
4 | ផែនទី ទំហំ A-3 ( ក្នុង ១សន្លឹក) | ៥ ០០០ | |||||
5 | ផែនទី ទំហំ A-2 (ក្នុង ១សន្លឹក) | ១០ ០០០ | |||||
6 | ផែនទី ទំហំ A-1 ( ក្នុង ១សន្លឹក) | ១៥ ០០០ | |||||
7 | ផែនទី ទំហំ A-០ (ក្នុង ១សន្លឹក) | ២០ ០០០ |
សេវាសាធារណៈ ដែលផ្តល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីខេត្ត
បរិយាយ | តម្លៃសេវា (ជារៀល) | រយៈពេលអតិបរិមានៃការផ្តល់សេវា (ថ្ងៃធ្វើការ) | សុពលភាព | សេចក្តីផ្សេងៗ | ||||
1 | ឯកសារស្នើសុំសាងសង់ ( ក្នុង ១ច្បាប់) | ៤០ ០០០ | ||||||
2 | ប្លង់ស្ថាបត្យកម្ម ឬ ប្លង់គ្រឿងផ្គុំសំណង់ ( ក្នុង ១ច្បាប់) | ៤០០ ០០០ |
កំណត់សំគាល់ ៖ | ||||||||
1 | សេវាសាធារណៈដែលផ្តល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ដែលកំណត់ក្នុងចំណុច ខ ខាងលើនេះ មិនត្រូវបានអនុវត្តចំពោះប្រភេទសេវាទាំងឡាយណា ដែលក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើប្រតិភូកម្មឱ្យទៅក្រុង ស្រុក ខណ្ឌ ដែលមានច្រកចេញចូលតែមួយឡើយ។ ចំពោះប្រភេទសេវាសាធារណៈ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើប្រតិភូ កម្មហត្ថលេខាទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តអនុវត្តតាមនីតិវិធីជាធរមាន។ ចំពោះរយៈពេលផ្តល់សេវាសរុបចំនួន ២៥ថ្ងៃ នៃថ្ងៃធ្វើការ តីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ផ្តល់សេវាក្នុងរយៈពេល ២០ថ្ងៃ និងរដ្ឋបាលរាជធានី ខេត្ត ផ្តល់សេវាក្នុងរយៈពេល ៥ថ្ងៃ។ | |||||||
2 | សំណង់ដែលមិនតម្រូវឲ្យស្នើសុំលិខិតអនុញ្ញាតសាងសង់ និងមិនតម្រូវឲ្យបង់ថ្លៃសេវាសំណង់រួមមាន – សំណង់ប្រជាពលរដ្ឋ ជាពិសេសលំនៅឋាន ប្រជាជនក្រីក្រ រាល់សំណង់តូចតាចធ្វើពី ឈើ ឬ ស្លឹករុក្ខជាតិនានា និងសំណង់ បណ្តោះអាសន្ន (រោងបង្គា ក្បូ ដែលធ្វើពីឈើ ឬ ដែក)។ សំណង់ជាលំនៅឋានប្រជាពលរដ្ឋ ដែលស្ថិតនៅទីជនបទ ឬ តំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភ័ណ្ឌជាតិ តំបន់រក្សាទុកការពារ ដោយពុំគិតពីទំហំ ឬ សម្ភារៈសំណង់ប្រើប្រាស់ឡើយ។ ការជួលជុល និងថែរក្សាទាំងឡាយដែល មិនផ្លាស់ប្ដូរទ្រង់ទ្រាយ ឬ ទិដ្ឋភាពសំណង់លើកលែងតែការជួលជុសនោះ អាចបណ្ដាលអោយប៉ះពាល់ដល់អ្នកជិតខាង។ | |||||||
3 | ខណ្ឌក្នុងរាជធានី និងក្រុង សំដៅ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងក្រុងក្នុងខេត្តទាំងអស់។ | |||||||
4 | ខណ្ឌជាយរាជធានី និងទីរួមស្រុក សំដៅ ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ និងឃុំទីរួមស្រុក។ | |||||||
5 | ក្រៅក្រុង និងក្រៅទីរួមស្រុក សំដៅទីកន្លែងក្រៅពីក្រុង និងក្រៅឃុំទីរួមស្រុក។ |