បញ្ជីរាយនាមភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា
បញ្ជីរាយនាមភូមិសាស្ត្រកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះនិងជាឯកសារដែលមានការឯកភាពមួយ ដើម្បីប្រើប្រាស់ជាប្រយោជន៍ពហុវិស័យ រួមទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងរដ្ឋបាលជាតិ ពិសេសបម្រើឱ្យការងារចុះបញ្ជីដីធ្លី និងការរៀបចំបែងចែកដីធ្លី។ សមិទ្ធផលនេះ គឺជាឫសរយាង ដែលដុះចេញពីឫសកែវសន្តិភាព ហើយឫសរយាងនេះនឹងបន្តទ្រទ្រង់ឫសកែវសន្តិភាពបន្តមានអាទិភាពជានិរន្តរ៍៕