Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គាំទ្រវិនិយោគិនវៀតណាមពង្រីកនូវការធ្វើពិពិធកម្មការកែច្នៃចំណីអាហារសម្រាប់សត្វ ឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីកម្ពុជា និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា

ByAn Bunthan December 5, 2023December 6, 2023

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គាំទ្រវិនិយោគិនវៀតណាមពង្រីកនូវការធ្វើពិពិធកម្មមិនត្រឹមតែកៅស៊ូប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅផ្នែកផ្សេងៗទៀតដូចជាការកែច្នៃចំណីអាហារសម្រាប់សត្វ ឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីកម្ពុជា និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលកន្លងមកបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្តចំពោះសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានមកវិនិយោគក្នុងវិស័យឧស្សាហកម្មកៅស៊ូនៅកម្ពុជា ដោយធ្វើឱ្យយើងអាចសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើររហូតមកដល់ពេលនេះ ចាប់តាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៅជារដ្ឋមន្ត្រីក្រសួងបរិស្ថានមកម្ល៉េះ។

លោកបន្តថា បើទោះបីជានៅមានការលំបាកដែលកើតចេញពីវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏បណ្តាសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា បានខិតខំប្រឹងប្រែងដើម្បីឱ្យទទួលបានទិន្នផលលើសផែនការកំណត់ចាប់ពី ៥% ទៅ ៧%។ ជាមួយនេះ លោកបានឱ្យដឹងថា បច្ចុប្បន្ន ក៏មានសម្ព័ន្ធកែច្នៃចំណីអាហារពីកសិផល ចាប់អារម្មណ៍មកសិក្សាស្វែងយល់នៅខាងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអាចនឹងបង្កើតជារោងចក្រកែច្នៃកសិផលនៅទីនោះផងដែរ។ លោកសង្ឃឹមថានៅពេលដែលសម្ព័ន្ធឧស្សាហកម្មទាំងនេះ ដែលជារបស់វិនិយោគិនវៀតណាមមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជានាពេលខាងមុខ នឹងទទួលបានការលើកទឹកចិត្ត និងការជួយជ្រោមជ្រែងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាបន្តទៀត នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលសមិទ្ធផលទាំងនេះក៏ជួយបង្កើតការងារបានច្រើនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ឯកឧត្តមចាត់ទុកថាការរីកចម្រើនរបស់វៀតណាមក៏ដូចជាការរីកចម្រើនរបស់កម្ពុជា។ កម្ពុជាធ្លាប់ជួយវៀតណាមឱ្យមានការឯកភាពទឹកដី ហើយវៀតណាមក៏ធ្លាប់បានជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ កម្ពុជា និងវៀតណាម គឺមានមិត្តភាពជាបងប្អូន ហើយសេដ្ឋកិច្ចរបស់កម្ពុជានិងវៀតណាមបានធ្វើសមាហរណកម្មជាមួយគ្នាយ៉ាងច្រើន ហើយវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ដោយសារសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានការដឹកនាំត្រឹមត្រូវនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថាជារឿងល្អដែលក្រុមហ៊ុនវៀតណាមគួរគិតគូរក្នុងការពង្រីកនូវការធ្វើពិពិធកម្មមិនត្រឹមតែកៅស៊ូប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅផ្នែកផ្សេងៗទៀតដូចជាការកែច្នៃចំណីអាហារសម្រាប់សត្វឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីផងដែរ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា យើងផ្ដោតសំខាន់ទៅលើសក្តានុពលរបស់ដីថាតើដីប្រភេទណាអាចប្រើប្រាស់សម្រាប់ធ្វើអ្វីបានខ្លះ ដើម្បីយើងអាចរៀបចំទីក្រុងទៅតាមសក្តានុពលរបស់ដីឱ្យបានល្អ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹងបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថាថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំវៀតណាមកំពុងតែខិតខំប្រឹងប្រែងបង្កើនល្បឿនអភិវឌ្ឍន៍ជាតិនិងរក្សាសន្តិភាពស្ថេរភាព ភាពសុខដុមរមនា និងភាពរីកចម្រើនជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ ឧស្សាហកម្មកៅស៊ូវៀតណាមត្រូវបានបែងចែកជា ៣តំបន់ធំៗនៅកម្ពុជា ហើយទិន្នផលកៅស៊ូដែលទទួលបានជាមធ្យមមានប្រមាណ ១៣ម៉ឺនតោនក្នុងមួយឆ្នាំ ហើយតាមផែនការដែលបានគ្រោងទុករហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២៣នេះ ទិន្នផលនឹងអាចសម្រេចបានដល់ ១៤ម៉ឺនតោន ដែលស្មើនឹងប្រមាណ ៣៥% នៃទិន្នផលកៅស៊ូនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា៕

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា បារាំង និងគាំទ្រកិច្ចសហប្រតិបត្តិការរួមលើការងារអាទិភាព ៣ របស់ក្រសួងរៀបចំដែនដី រួមមាន ការចុះបញ្ជីដីធ្លី ការកសាងប្រព័ន្ធឌីជីថលសម្រាប់សេវាសុរិយោដី និងការដោះស្រាយវិវាទដីធ្លី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល