Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចែករំលែកទស្សនៈផ្ទាល់ខ្លួនមួយចំនួនដល់សិក្ខាកាម ដើម្បីកសាងប្រទេសជាតិ និងប្រជាជន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី “ទីក្រុងទឹកអង្គរ”

ByAn Bunthan December 11, 2023December 11, 2023

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយកមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ទីក្រុងទឹកអង្គរ” ដោយមានការចូលរួមពីគណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា រួមទាំងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនជាគំនិត ដើម្បីឱ្យសិក្ខាកាមអាចយកជាមូលដ្ឋានក្នុងការគិតគូរពិចារណា គូសវាសប្លង់គោលនៃគំនិតសម្រាប់កសាងប្រទេសជាតិ និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់ថា ការងារមួយដែលអាចសម្រេចទៅបាន លុះត្រាតែមានការឯកភាពគ្នាជារួម ទើបមិនមានការបែកបាក់សាមគ្គីភាព និងអាចដំណើការទៅមុខបានដោយរលូន និងបានរម្លឹកអំពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាបន្ថយគម្លាតរវាងជនបទ និងទីក្រុង ដើម្បីឱ្យស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងថា យើងទាំងអស់គ្នាកំពុងតែរស់នៅក្នុងពេលវេលាមួយ ដែលជាឱកាសមាសសំរាប់កម្ពុជាក្នុងការកសាងខ្លួនឯង ស្គាល់ខ្លួនឯងឱ្យបានច្បាស់ ជឿជាក់លើខ្លួនឯង និងបន្តរក្សាសុខសន្តិភាពជារៀងរហូត ដូច្នេះយើងត្រូវតែពូនជ្រុំកសាងមូលដ្ឋានមួយធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជារស់នៅដោយសុភមង្គល និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងមានគំនិតគិតគូរបានច្បាស់លាស់សំរាប់ទីក្រុងទឹកអង្គរក្នុងក្រុងសៀមរាប ដើម្បីបន្តរក្សាមរតកដ៏ថ្លៃថ្លាពីបុព្វបុរសខ្មែរ ដែលបានខិតខំប្រឹងប្រែងកសាងក្រុងអង្គរ និងបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយមានមោទនភាពចំពោះការរៀបចំទីក្រុងអង្គរនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា និងគណៈវិស្វករកម្ពុជា រួមនិងអាជ្ញាធរជាតិអប្សរាដែលបានរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សំណូមពរឱ្យបង្កើតជាទម្លាប់នៃការរៀបចំឱ្យមានសិក្ខាសាលាបែបនេះជាបន្តបន្ទាប់ទៀតជាប្រចាំ ចំពោះខេត្តសៀមរាបទាំងមូល។

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា បារាំង និងគាំទ្រកិច្ចសហប្រតិបត្តិការរួមលើការងារអាទិភាព ៣ របស់ក្រសួងរៀបចំដែនដី រួមមាន ការចុះបញ្ជីដីធ្លី ការកសាងប្រព័ន្ធឌីជីថលសម្រាប់សេវាសុរិយោដី និងការដោះស្រាយវិវាទដីធ្លី
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយភូមិឋាននៅទីជនបទឱ្យទៅជាបុរីជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល