Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី៖ ជោគជ័យរបស់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាក់តែងឯកសារច្បាប់ និងមូលដ្ឋានគ្រឹះនៃបណ្ដឹង ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់

ByAn Bunthan December 20, 2023December 20, 2023

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ បានចាត់ទុក វគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាក់តែងឯកសារច្បាប់ និងមូលដ្ឋានគ្រឹះនៃបណ្ដឹង ថាពិតជាមានសារៈសំខាន់ ព្រមទាំងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងឱ្យបានស៊ីជម្រៅអំពីច្បាប់ និងការកសាងមូលធនមនុស្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងនាឱកាសបិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាក់តែងឯកសារច្បាប់ជំនាន់ទី១ និងវគ្គមូលដ្ឋានគ្រឹះនៃបណ្ដឹង វគ្គ១ វគ្គ២  វគ្គ៣ និងវគ្គ៤ នៅក្រសួងរៀបចំដែនដី នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងបានស្វែងយល់ស៊ីជម្រៅទាក់ទិននឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ ម្យ៉ាងទៀត ការចូលរួមរបស់សិក្ខាកាមទាំងអស់គឺជាធាតុចូលដ៏សំខាន់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាណាមួយដោយផ្អែកលើគោលការណ៍ និងផ្អែកលើច្បាប់ ដោយទាមទារឱ្យមានការធ្វើការងារជាក្រុម និងការឯកភាពគ្នាជារួម។

ឯកឧត្តម ក៏បានបានរម្លឹកពីគោលការណ៍គ្រឹះរបស់ ស.ស.យ.ក. ដែលឯកឧត្តម ហ៊ុន ម៉ានី តែងតែចង្អុលបង្ហាញ។ ស.ស.យ.ក. ជាថ្នាលបណ្ដុះមនុស្សជំនាន់ថ្មីដោយពូនជ្រំថែទាំធ្វើយ៉ាងណាបង្កើតបានធនធានមនុស្ស ដែលមានគុណភាពសម្រាប់អភិវឌ្ឍសង្គមជាតិ។ គោលការណ៍គ្រឹះនេះ គឺឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិមាតុភូមិ ជាថ្នូរទៅនឹងការផ្ដល់យុត្តិធម៌ដល់អ្នកដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុសុខសន្តិភាព ដែលបានជាបុរេលក្ខខណ្ឌសម្រាប់យុវជនជំនាន់ក្រោយប្រែក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសក្តានុពលដើម្បីចូលរួមអភិវឌ្ឍជាតិ៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងបម្រើឱ្យប្រយោជន៍រួមក្នុងវិស័យកីឡា និងវិស័យទេសចរណ៍របស់ខេត្តព្រះសីហនុ
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកជប៉ុនជាមិត្តដ៏ជិតស្និទ្ធដែលបានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព កសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ និងស្នើដល់ភាគីជប៉ុនឱ្យបន្តការសហការជួយលើផ្នែកសុរិយោដី និងលំនៅឋានបន្តទៀត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល