Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ លើកទឹកចិត្តឱ្យធុរជន និងក្រុមហ៊ុនជប៉ុនមកវិនិយោគជាមួយក្រុមហ៊ុនកម្ពុជាឱ្យបានច្រើន ដើម្បីទទួលបានផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ByAn Bunthan December 21, 2023December 21, 2023

(ភ្នំពេញ)៖ដោយមើលឃើញពីសក្ដានុពលនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យធុរជន ក៏ដូចជាក្រុមហ៊ុនជប៉ុន មកវិនិយោគជាមួយក្រុមហ៊ុនកម្ពុជាឱ្យបានច្រើន ដើម្បីទទួលបានផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមថ្លែងក្នុងវេទិការដ្ឋ-ឯកជនលើកទី៤ ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន ដែលត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។ វេទិកានេះមានការចូលរួមដោយថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ព្រមទាំងសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា សមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា និងក្រុមហ៊ុនវិនិយោគ និងធុរជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការដ្ឋ-ឯកជនលើកទី៤ ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុននេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តជំរុញធុរកិច្ច និងវិនិយោគពីប្រទេសជប៉ុនមកកម្ពុជាស្ដីពីការអភិវឌ្ឍគម្រោងនគរូបនីយកម្ម ដោយផ្ដោតលើការអភិវឌ្ឍទីក្រុងឆ្លាត និងការអភិវឌ្ឍអចលនទ្រព្យ ថែមទាំងបានបង្ហាញពីកិច្ចសហប្រតិបត្តិការ និងភាពជឿជាក់របស់អ្នកវិនិយោគជប៉ុនទៅលើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ហើយតាមរយៈវេទិកានេះនឹងកាន់តែពង្រឹងបាននូវសាមគ្គីភាព មិត្តភាពនៃប្រជាជាតិទាំងពីរ ពោលគឺកម្ពុជា-ជប៉ុនបន្ថែមទៀត។

ឯកឧត្តមបានបន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា នឹងធ្វើទៅតាមមធ្យោបាយគ្រប់យ៉ាងស្របតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីសហការ ក៏ដូចជាសម្របសម្រួលជូនដល់វិនិយោគិនទាំងអស់ដោយក្តីរីករាយ។

ទន្ទឹមនេះ ឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្ដល់ជូនប្រជាជនកម្ពុជាតាមរយៈសមិទ្ធផលជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត ការបណ្ដុះបណ្ដាលដល់មន្ត្រីរាជការ រួមនឹងវិស័យជាច្រើនទៀត៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកជប៉ុនជាមិត្តដ៏ជិតស្និទ្ធដែលបានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព កសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ និងស្នើដល់ភាគីជប៉ុនឱ្យបន្តការសហការជួយលើផ្នែកសុរិយោដី និងលំនៅឋានបន្តទៀត
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ វិស័យអប់រំ ជាវិស័យសំខាន់មួយដែលប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តដែលសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល