Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សកម្មភាពការងារ | សេចក្តីជូនដំណឹង

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិ ងសំណង់ សង្ឃឹមថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងរួមចំណែកជួយសម្រួលដល់ការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេសកម្ពុជា

ByAn Bunthan January 29, 2024January 29, 2024

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ក្រសួងនឹងរៀបចំទីក្រុងបែបនគរូបនីយកម្ម មានន័យថាទីក្រុងទាំងអស់នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍។ រីឯទាក់ទិននឹងការងារចុះបញ្ជីដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីទទួលបានការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវថវិកាចំនួន ១៨ ដុល្លារ ក្នុងមួយបណ្ណ ដូច្នេះឯកឧត្តមសង្ឃឹមថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងអាចពិចារណាក្នុងការចូលរួមចំណែកក្នុងការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ពីព្រោះការចុះបញ្ជីដីធ្លីគឺមានសារសំខាន់ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ ២០២៤ ។

ជាការឆ្លើយតប តំណាង ADB បានឱ្យដឹងថា ADB ផ្ដោតលើគម្រោងពីរចំណុចគឺ ទី១ សំណើដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើពាក់ព័ន្ធនឹងជំនួយបច្ចេកទេសក្នុងការរៀបចំផែនការសម្រាប់ប៉ូលសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ថាតើគួរមានវិធានការយ៉ាងណាខ្លះបន្តទៀតសម្រាប់ជំរុញឱ្យគម្រោងបានដំណើរការទៅមុខ និងទី២ ទាក់ទងនឹងការចូលរួមរបស់ ADB ក្នុងផែនការអភិវឌ្ឍន៍តំបន់ឆ្នេរ ក្នុងនោះដែរតំណាង ADB បានស្នើសុំឱ្យក្រសួងផ្ដល់កិច្ចសហការគាំទ្រដល់ ADB បន្ថែមទៀតចំពោះកិច្ចការនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែទទួលបានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាត និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ ចំនួនប្រជាជនកម្ពុជានឹងអាចកើនឡើងដល់ ៣០លាននាក់ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ធ្វើឱ្យសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន
NextContinue
រាជរដ្ឋាភិបាលកម្ពុជាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣២៣ គ្រួសារនៅស្រុកសំរោង ខេត្តតាកែវ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល