Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន

គណៈប្រតិភូក្រសួងរៀបចំដែនដី  នគរូបនីយកម្ម  និងសំណង់  ធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ និងអាទិភាពគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួង  ក្នុង អាណត្តិទី៧ នៃរដ្ឋសភា ជូនគណៈកម្មការសាធារណការ  ដឹកជញ្ជូន  អាកាសចរស៊ីវិល  ប្រៃសណីយ៍  ទូរគមនាគមន៍  ឧស្សាហកម្ម វិទ្យាសាស្រ្ត  បច្ចេកវិទ្យា  នវានុវត្តន៍  រ៉ែ  ថាមពល  ពាណិជ្ជកម្ម  រៀបចំដែនដី  នគរូបនីយកម្ម  និងសំណង់នៃរដ្ឋសភា  

ByAn Bunthan February 8, 2024February 8, 2024

ដោយផ្តើមចេញពីដំណើររបស់កម្ពុជា  រហូតមានសុខសន្តិភាពដូច ពេលបច្ចុប្បន្ន  នៅក្នុងអាណត្តិទី៧នេះ  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បាននិងកំពុងអនុវត្តវិធានការគោលនយោបាយចំពោះមុខ ៣ចំណុច  មានការពន្លឿនការងារចុះបញ្ជីដីរដ្ឋ និងការចេញបណ្ណ ការងារដោះស្រាយវិវាទដីធ្លី  និងការផ្តល់សេវាសាធារណៈ។ បន្ថែមពីនេះក្រសួងក៏បានកំណត់អាទិភាពគោលនយោបាយ  ១៥ចំណុច  ដោយឈរលើយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា  ដែលផ្តោតសំខាន់ជាអាទិ៍ ៖  ការរៀបចំគោលនយោបាយ  កសាងស្ថាប័ន រដ្ឋបាលសាធារណៈទំនើប  ការលើកកម្ពស់សេវាសាធារណៈទំនើប (គ្រប់គ្រងទិន្នន័យ) ការចុះបញ្ជីដីធ្លី  ការរៀបចំដែនដី  នគរូបនីយកម្ម   ស្ថាបត្យកម្មខ្មែរសហសម័យ  ផ្ទះសម្បែងតម្លៃសមរម្យ  ការអភិវឌ្ឍធនធានមនុស្សក្នុង/ក្រៅស្ថាប័ន  និងការលើកកម្ពស់កិច្ចការឃោសនាអប់រំជូនមហាជន ។ល។

ជាការឆ្លើយតប លោកជំទាវប្រធានអង្គប្រជុំ  បានថ្លែងកោតសរសើរ  និងសាទរចំពោះសមិទ្ធផលក្រសួងសម្រេចបាន  ពិសេសការចុះបញ្ជីដីធ្លី  ចេញបណ្ណជូនប្រជាជន  ដែលការនេះបង្ហាញពីការជំរុញការអនុវត្តកម្មវិធីនយោបាយ  និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា  ក៏ដូចជាធានាបាននូវប្រសិទ្ធភាពប្រតិបត្តិច្បាប់   ការធ្វើវិសោធនកម្មច្បាប់ ស្របនឹងតថភាពសង្គម  និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ក្រសួងផងដែរ ៕

វិមានរដ្ឋសភា,  ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤

Post navigation

Previous Previous
និយមន័យនៃពាក្យ «សហកម្មសិទ្ធិពិសេស,សហកម្មសិទ្ធិករពិសេស,កម្មសិទ្ធិអវិភាគពិសេស និងឡូត៍»
NextContinue
រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល