ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង បានឯកភាពគ្នាក្នុងការសម្របសម្រួលដោះស្រាយ ដើម្បីបិទបញ្ចប់ករណីវិវាទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង តាមគ្រប់យន្តការ គ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ។ក្នុងករណី បងប្អូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ ត្រូវដាក់ពាក្យស្នើសុំមកគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ខេត្ត។



