Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យវាយតម្លៃជាបឋមទៅលើការជ្រើសរើសទីតាំងសម្រាប់រៀបចំលំនៅឋានជូនកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែន

ByRatana February 2, 2026February 2, 2026

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យវាយតម្លៃជាបឋមទៅលើការជ្រើសរើសទីតាំងសម្រាប់រៀបចំលំនៅឋានជូនកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែន ដោយភ្ជាប់ជាមួយការធ្វើសមាហរណកម្ម ទៅនឹងភូមិចាស់ដែលនៅជុំវិញនោះ លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពប្រទាក់ក្រឡាគ្នា ជាប្រយោជន៍បម្រើដល់វិស័យកសិកម្មដើម្បីកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង ដោយភ្ជាប់ជាមួយការសាងសង់លេណដ្ឋាននៅតាមលំនៅឋាន ឬសាលារៀនជាដើម ដើម្បីរក្សាសុវត្ថិភាពផងដែរ។

កិច្ចប្រជុំអន្តរក្រសួង ស្ដីពីការជ្រើសរើសទីតាំងក្នុងការរៀបចំផ្ទះកងទ័ពតាមបណ្ដោយព្រំដែន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមតាមរយៈប្រព័ន្ធអនឡាញពីរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីទាំង៥ខេត្ត រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីប្រមូលមតិយោបល់បន្ថែមពីអន្តរក្រសួងពាក់ព័ន្ធ, ទៅលើអ្វីដែលយើងបានវាយតម្លៃជាបឋមលើការជ្រើសរើសទីតាំងសម្រាប់រៀបចំលំនៅឋានកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកចំនួន ៣ក្រុមគឺ៖ ក្រុមទី១ ជាប្រជាពលរដ្ឋដែលបានភៀសសឹកកាលពីពេលកន្លងមកដែលមិនអាចវិលត្រឡប់ទៅរកលំនៅឋានរបស់ខ្លួនវិញបាន ហើយអាចទៅកាន់ទីតាំងមានសុវត្ថិភាពថ្មីដែលរាជរដ្ឋាភិបាលបានរៀបចំជូន , ក្រុមទី២ គឺជាក្រុមដែលរង់ចាំពេលវេលាណាមួយសមស្របអាចវិលត្រឡប់ទៅរកលំនៅដ្ឋានរបស់ខ្លួនវិញបាន,និង ក្រុមទី៣ គឺជាក្រុមដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្នក្នុងរយះពេលខ្លីជាងក្រុមទី២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងបានដឹងពីទីតាំងដែលបានជ្រើសរើសទាំងនេះរួចមកហើយ និងបានចូលរួមក្នុងការស្វែងរកនិងកំណត់ជាបឋមនូវទីតាំងមួយចំនួននៅតាមបណ្ដោយព្រំដែន ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំមតិយោបល់បន្ថែមទៀតពីអន្តរក្រសួងដើម្បីពិនិត្យមើលថាតើទីតាំងដែលបានជ្រើសរើសទាំងនេះសមស្របក្នុងការរៀបចំជូនដល់ប្រជាពលរដ្ឋភៀសសឹក ឬយ៉ាងណា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការងារបន្ទាប់ដែលត្រូវធ្វើនោះគឺត្រូវកំណត់អំពីសុវត្ថិភាពសុរិយោដីមានន័យថា ជាដីដែលមិនមានពាក់ព័ន្ធកម្មសិទ្ធិរបស់ជនណាម្នាក់ឡើយ,ហើយក្រុមការងាររៀបចំដែនដី នគរូបនីយកម្ម ត្រូវមានភារកិច្ចគូសប្លង់ធ្វើយ៉ាងណាឱ្យទីតាំងថ្មីដែលរាជរដ្ឋាភិបាលបានរៀបចំលំនៅឋានជូនប្រជាពលរដ្ឋភៀសសឹកនេះមានការធ្វើសមាហរណកម្មទៅនឹងភូមិចាស់ដែលនៅជុំវិញនោះ លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់, ទឹកស្អាតនិងអគ្គិសនីជាដើម ឱ្យមានភាពប្រទាក់ក្រឡាគ្នា ជាប្រយោជន៍បម្រើដល់វិស័យកសិកម្មដើម្បីកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះក៏ត្រូវគិតគូរអំពីការសាងសង់សំណង់រឹងមាំប្រកបដោយនវានុវត្តន៍ដែលអាចប្រើប្រាស់បានច្រើនយ៉ាង, ដោយភ្ជាប់ជាមួយការសាងសង់លេណដ្ឋាននៅតាមទីតាំងផ្សេងៗដូចជាលំនៅឋាន ឬសាលារៀនជាដើម ដើម្បីរក្សាសុវត្ថិភាពផងដែរ៕

Post Tags: #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#គោលនយោបាយសម្បទាននិងសង្គមកិច្ច

Post navigation

Previous Previous
សូមពុកម៉ែ បងប្អូន ចូលរួមសហការណ៍ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំអភិវឌ្ឍន៍កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្តង់ដាថ្នាក់តំបន់និងអន្តរជាតិ សម្រួលដល់ការដឹកជញ្ជូនបានងាយស្រួល តម្លៃថោក ទាក់ទាញវិនិយោគិនមកវិនិយោគកាន់តែច្រើន ដែលជាកត្តាពង្រឹងខឿនសេដ្ឋកិច្ចខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទាំងមូល នាំទៅរកភាពឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួន ស្របពេលកម្ពុជាបាននិងកំពុងប្រឈមនឹងការឈ្លានពានជាបន្តបន្ទាប់ ព្រមទាំងបញ្ហាវិបត្តិសកលផងដែរ ។
NextContinue
អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់