ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានចាត់ទុកក្រុងសៀមរាប គឺជាទីក្រុងបេតិកភណ្ឌពិភពលោកអង្គរដែលទាមទារឱ្យមានការគិតគូររៀបចំផែនការអភិវឌ្ឍន៍ឱ្យបានម៉ត់ចត់។ ផែនការមេនៃការរៀបចំក្រុងសៀមរាប ដូចជាការកំណត់ទីតាំងប្រវត្តិសាស្ត្រ ការរៀបចំសួនច្បារ ការរៀបចំអគារជាដើម ត្រូវមានការចូលរួមនិងមានការឯកភាពគ្នា ដើម្បីរក្សាបាននូវគុណតម្លៃ ហើយជាការផ្សារភ្ជាប់ទៅនឹងបេតិកភណ្ឌពិភពលោក ដែលអគារ រចនាបថអគាររៀបចំយ៉ាងណាឱ្យផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងតម្រូវការរបស់មនុស្ស។










