ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់ និងអរគុណជូនចំពោះក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលខេត្តស្វាយរៀង ដែលបានកំណត់ផ្ទៃធនធានទឹករបស់ខេត្តយ៉ាងជាក់លាក់ដើម្បីធ្វើការចុះបញ្ជី។ កិច្ចការនេះគឺជាកិច្ចការយុទ្ធសាស្ត្រមួយក្នុងការបញ្ចប់ការគ្រប់គ្រងដោយមិនច្បាស់លាស់និងបញ្ចប់នូវវិវាទក្នុងការប្រើប្រាស់ បន្ទាប់ពីការពិគ្រោះយោបល់ដល់ថ្នាក់មូលដ្ឋាន។
កិច្ចប្រជុំអន្តរក្រសួង ពិនិត្យករណីស្នើសុំចុះបញ្ជីដីជូនពលរដ្ឋ និងចុះបញ្ជីដីរដ្ឋលើទីតាំងអាងទឹក និងព្រែក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ជូនក្រសួងធនធានទឹក និងឧតុនិយម
១២ កុម្ភៈ ២០២៦










