ក្នុងនាមគណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតជាសំខាន់ លើ១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងគ្រប់ឃុំនៅតំបន់១ តំបន់២ និងតំបន់៣ នៅខេត្តជុំវិញតំបន់បឹងទន្លេសាបទាំងអស់ ក្នុងគោលបំណងថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរ ថែរក្សាអាយុជីវិតបឹងទន្លេសាប កសាងខឿនសេដ្ឋកិច្ចជាតិនិងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប។
កិច្ចប្រជុំនេះមានការចូលរួមពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធនធានទឹកនិងឧត្តុនិយម អជ្ញាធរអប្សរា អជ្ញាធរបឹងទន្លេសាប និងរដ្ឋបាលខេត្តពាក់ព័ន្ធ នាទឹស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២ មីនា ២០២៦










