Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះអនុស្សរណៈយោគយល់គ្នាជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) ដែលជាកិច្ចសហប្រតិបត្តិការគំរូមួយ បង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល

ByRatana April 2, 2026April 2, 2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) នាពេលនេះថាជាកិច្ចសហប្រតិបត្តិការគម្រូមួយ បង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល។

ថ្លែងក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

តាមរយៈអនុស្សរណៈយោគយល់គ្នានាពេលនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថាសម្ព័ន្ធសហគមន៍កសិករកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយងាកមកគិតគូរ ពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង គិតគូរពីក្រុមគ្រួសារនៅតាមភូមិ ដោយកំណត់នូវតម្រូវការចាំបាច់ដែលយើងអាចជួយគាំទ្រពួកគាត់បាន ដែលជាកិច្ចការដ៏ត្រឹមត្រូវសម្រាប់ជួយកសិករយើង ធ្វើយ៉ាងណាឱ្យពួកគាត់មានលំនៅឋានរស់នៅសមរម្យ ម្ហូបលើតុ មានប្រាក់សន្សំ កូនទៅរៀន និងមានពេលវេលាលំហែជួបជុំគ្រួសារ ដែលនេះជាផ្នែកមួយជួយកសាងខឿនសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំ។

សូមបញ្ជាក់ថា សម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា​ (CFCC)​ ​ជា​ស្ថាប័ន​សមាជិកភាព​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅថ្ងៃ​ទី១១​ខែមករា​ ​ឆ្នាំ២០១១​ ​ដោយ​សហគមន៍​កសិករ​កម្រិត​ថ្នាក់​មូលដ្ឋាន​ ​ដែល​ធ្វើការ​រួមគ្នា​ក្នុង​គោលបំណង​ ​ដោះស្រាយ​បញ្ហាដីធ្លី​ ​ធនធាន​ធម្មជាតិ​ ​និង​ការបណ្តេញ​ដោយ​បង្ខំ​ដែល​កើត​ចេញពី​គម្រោងអភិវឌ្ឍនានា​ដែលប៉ះពាល់ដល់ការរស់នៅរបស់​កសិករ។ទស្សនវិស័យរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជាគឺ ចង់ឃើញប្រជាកសិកររស់នៅក្នុងជីវភាពសមរម្យថ្លៃថ្នូរ មានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួម កែលម្អឱ្យមានអភិបាលកិច្ចមូលដ្ឋាន៕

Post Tags: #ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ទ្រនំសុភមង្គល#បុរីជនបទ#ភូមិឋានក្សេមក្សាន្ត#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារLASED បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ សហគមន៍នេសាទខេត្តកំពត និងខេត្តកែប ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាសហគមន៍ទាំងអស់មានភាពល្អប្រសើរឡើង និងបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់នោះឱ្យបានកាន់តែច្រើន
NextContinue
ស្វាគមន៍សង្ក្រានឆ្នាំថ្មី 🌸🌿

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់