សូមអបអរសាទរនិស្សិតទាំង២រូប ដែលទទួលបានអាហារូបករណ៍ទៅបន្ដការសិក្សានៅប្រទេសបារាំង និងសូមកោតសរសើរដល់ឪពុកម្តាយព្រមទាំងអតីតនិស្សិត Filièr Eco ទាំងអស់ដែលខិតខំជ្រោមជ្រែង លើកទឹកចិត្ត គាំទ្រនិងផ្តល់ភាពកក់ក្តៅដល់និស្សិតជ័យលាភីទាំងពីររូប។
យើងរួមគ្នាបង្កើតបរិយាកាសធ្វើឱ្យមនុស្សចង់ទៅរៀន ចង់ចេះ ចង់ដឹង ដែលរួមចំណែកក្នុងការបង្កើតធនធានមនុស្សនៅកម្ពុជា ហើយក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចូលរួមរៀបចំក្រុងប្រែក្លាយឱ្យទៅជារដ្ឋស៊ីវិល័យ ដោយផ្តើមលើការរៀបចំលំហសាធារណៈ និងសាលារៀន ឱ្យមានថ្នាក់រៀនស្អាត បន្ទប់ទឹក ទីធា្ល និងអាហារដ្ឋានសមរម្យ ដើម្បីបង្កើនគុណភាពអប់រំនៅកម្ពុជា។
ពិធីប្រគល់អាហារូបករណ៍ដល់និស្សតឆ្នើម Filièr Eco ទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង។
១៧ សីហា ២០២៦










